ព្រឹក​នេះ រដ្ឋសភា​ប្រជុំ​ពេញ​អង្គ ផ្តោត​លើ​របៀបវារៈ ចំនួន ៣

  • 2017-11-17 02:04:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​ បាន​បើក​កិច្ច​​ប្រជុំ​ពេញ​អង្គ​​ នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ ផ្តោត​​លើ​​របៀប​​វារៈ​​ចំនួន ​ ៣ដូចជា៖

  • ពិភាក្សា និង​​អនុម័ត​​សេចក្តី​​ព្រាង​ច្បាប់​​ស្តីពី​​ហិរញ្ញវត្ថុ​​សម្រាប់​​ការ​​គ្រប់គ្រង​​ឆ្នាំ​២០១៨

  • បោះឆ្នោត​​ជ្រើសតាំង​​សមាជិក​​គណៈ​កម្មការ​​នានា​នៃ​​រដ្ឋសភា​​ចំនួន​ ២​រូប

  • ពិភាក្សា និង​​អនុម័ត​​​​កិច្ច​ព្រមព្រៀង​​រវាង​​រាជរដ្ឋាភិបាល​​កម្ពុជា សិង្ហបុរី ចិន ព្រុយណេ និង​ថៃ ស្តីពី​ការ​​ចៀសវាង​​យក​​ពន្ធ​​ត្រួតគ្នា​ និងការ​​បង្ការ​​ការ​​កិបកេង​​បន្លំ​​ពន្ធ​ ពាក់ព័ន្ធ​​នឹង​​ពន្ធ​​លើ​​ប្រាក់​​ចំណូល។

សម្ដេច​ហ៊ុន សែន ទៅ​ដល់​រដ្ឋសភា​កាលពី​ព្រឹក​មិញ​នេះ
ការ​សម្រេច​​កំណត់​យក​ថ្ងៃ ១៧ វិច្ឆិកា​នេះ ជា​​ថ្ងៃ​ប្រជុំ​ គឺ​​បន្ទាប់​ពី​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា ដឹកនាំ​ដោយ​​សម្តេច ហេង សំរិន ប្រធាន​​រដ្ឋ​សភា បាន​​បើក​កិច្ច​ប្រជុំ​​កាលពី​ព្រឹក​​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ កន្លង​ទៅ។

គួរ​បញ្ជាក់ថា កិច្ច​ប្រជុំ​ព្រឹក​នេះ មាន​កូរ៉ុម ចំនួន ៦៥រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;