ស្ត្រី​វ័យ​១៩ឆ្នាំ​លក់​ព្រហ្មចារី​បាន​សម្រេច ក្នុង​តម្លៃ​ជិត​៣លាន​ដុល្លារ

  • 2017-11-17 02:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ម៉ូដែល​អាមេរិក​ម្នាក់​ឈ្មោះ Giselle បាន​ដាក់​ដេញ​ថ្លៃ​​លក់​ព្រហ្មចារី​របស់​នាង​នៅ​លើ​វិបសាយ​អាល្លឺម៉ង់ Cinderella Escorts កាល​ពី​ពេល​ថ្មីៗ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​កប់​ពពក​រហូត​ដល់ ២,៩​លាន​ដុល្លារ។

ភ្នាក់ងារ​របស់​វិបសាយ Cinderella Escorts អះអាង​ថា អ្នក​ដែល​ដេញ​ថ្លៃ​បាន​នេះ​គឺ​ជា​អ្នក​ជំនួញ​នៅ​ប្រទេស​អារ៉ាប់។ ឯ​តម្លៃ​ថ្លៃ​បន្ទាប់​គឺ ២,៨​លាន​ដុល្លារ ដែល​ដេញ​ថ្លៃ​ដោយ​តារា​ហូលីវូដ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់។

ក្រោយ​លក់​ព្រហ្មចារី​បាន​សម្រេច នាង Giselle និយាយ​ថា សុបិន​របស់​នាង​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​នាង​នឹង​យក​លុយ​ទៅ​បង់​ថ្លៃ​សិក្សា​នៅ​សកល​វិទ្យាល័យ ទិញ​ផ្ទះ​ថ្មី រួម​ទាំង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។

ទន្ទឹម​គ្នា​នេះ​ដែរ Giselle រៀបរាប់​ថា ក៏​មាន​ការ​រិះគន់​មួយ​ចំនួន​ផងដែរ​ចំពោះ​រូប​នាង តែ​នាង​មិន​ខ្វល់​នោះ​ឡើយ ព្រោះ​នេះ​ជា​រូបរាង​កាយ​របស់​នាង នាង​ចង់​ធ្វើ​អ្វី​គឺ​រឿង​របស់​នាង៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;