កម្ពុជា ចូលរួម​បង្កើន​កង​កម្លាំង​រក្សា​សន្តិភាព​នារី​ឲ្យ​បាន ១៥%

  • 2017-11-17 03:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បាន​សង្កត់​ធ្ងន់ថា បច្ចុប្បន្ន​កម្លាំង​រក្សា​សន្តិភាព​នារី​របស់​កម្ពុជា មិនទាន់​បាន​ឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ស្តែង​ក្នុង​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅឡើយ​ទេ។ ក៏ប៉ុន្តែ កម្ពុជា​ប្តេជ្ញា​រួមចំណែក​ជាមួយ​បណ្ដា​ប្រទេស​បរិច្ចាគ​ផ្សេងៗ​ទៀត ដើម្បី​បង្កើន​ការចូលរួម​របស់​នារី​ឱ្យ​បាន​ដល់​១៥​ភាគរយ តាម​ផែនការ​របស់​អង្គការសហប្រជាជាតិ កំណត់​សម្រាប់​ឆ្នាំ​២០១៧ និង​ឈាន​ដល់​លើស​ផែនការ​កំណត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​តំបន់​បេសកកម្ម។

លោក​បាន​ថ្លែង​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ ស្តី​ពី​ការ​រក្សា​សន្តិភាព​ក្នុង​ក្រប​ខណ្ឌ​អង្គការសហប្រជាជាតិ ដែល​ប្រទេស​កាណាដា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ កាលពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។​

លោក ទៀ បាញ់ បាន​ថ្លែង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​រង់ចាំ​បញ្ជូន​ក្រុម​បោសសម្អាត​មីន​ចំនួន​២​កង អាវុធហត្ថ​១​កង និង​វិស្វកម្ម​១​កង នៅ​ក្នុង​ប្រព័ន្ធ​ត្រៀម​ជា​ស្រេច ដែល​មាន​សមត្ថភាព​ទាំង​រចនាសម្ព័ន្ធ និង​គ្រឿង​បំពាក់​សម្រាប់​ឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា ក្នុងអំឡុងពេល​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវការ​ពី​ទីបញ្ជាការ​របស់​អង្គការសហប្រជាជាតិ ប្រចាំ​ទីក្រុង​ញូវយ៉ក៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;