សរុប​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧

  • 2017-11-17 03:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​លទ្ធផល​បណ្តោះអាសន្ន​នៃការ​ធ្វើបច្ចុប្បន្ន​ភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ២០១៧ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចេញផ្សាយ​នៅថ្ងៃទី​១៧វិច្ឆិកា​នេះ ឲ្យដឹង​ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧ មាន​ចំនួន​សរុប​ជាង ៨,៣៨លាន​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៤,៤៧លាន​នាក់។ ចំនួន​នេះ គឺ​ស្មើនឹង ៨៤,៨% នៃ​អ្នក​គ្រប់​អាយុ​បោះឆ្នោត​ចំនួន ៩,៨៨​លាន​នាក់។

បើតាម​របាយការណ៍​ដដែល​នេះ អ្នកត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​ប៉ាន់ស្មាន​ថា មាន​ចំនួន ១,៦២លាន​នាក់ ប៉ុន្តែ​មាន​តែ ៥៣,៨៨ម៉ឺន​នាក់​ប៉ុណ្ណោះ​ដែលបាន​អញ្ជើញ​ទៅចុះ​ឈ្មោះ​បោះឆ្នោត។ អ្នកដែល​ត្រូវ​លុប​ចេញពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​វិញ មាន​ចំនួន​ជាង ៨ម៉ឺន​នាក់។

អ្នកនាំ​ពាក្យ​ គ.ជ.ប លោក ហង្ស ពុទ្ធា បាន​អះអាង​នាពេល​ថ្មីៗនេះ​ថា ជាង​១​លាន​នាក់​ដែល​មិនបាន​ទៅចុះឈ្មោះ​បោះឆ្នោត​នោះ គឺជា​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ចំណាក​ស្រុក ទៅ​រស់នៅ និង​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ចំនួន​អ្នក​​មិនបាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ គឺ​តួលេខ​ដូច​នៅ​នឹង​ឆ្នាំ​២០១៦​ដែរ ដែល​មាន​ប្រមាណ​ជាង​១​លាន​នាក់​ដូចគ្នា។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ថា នេះជា​តួលេខ​ខ្ពស់​សម្រាប់​កម្ពុជា បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ ក្នុងការ​រៀបចំ​ដំណើរការ​បញ្ជី​បោះឆ្នោត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;