ប្រជាជន​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​រូបថតកសិកម្ម ​អាស៊ីអាគ្នេយ៍

  • 2017-11-17 04:30:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​ទាំងអស់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​អាច​ចូល​រួម​កម្មវិធី ប្រកួត​រូបថត SEARCA ឆ្នាំ​២០១៧ ដែលនឹង​ផុត​កំណត់ នៅថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាងមុខ​នេះ។

កម្មវិធី​នេះ ដោយមាន​ការ​ចាប់​ផ្តើម​រៀបចំ​ដោយ​រដ្ឋាភិបាល​ហ្វ៊ីលីពីន ដែល​ជាម្ចាស់​ផ្ទះ​នៃ​មជ្ឈមណ្ឌល តំបន់​អាស៊ី​អាគ្នេយ៍​សម្រាប់​ការ​សិក្សា និង​ស្រាវជ្រាវ​ផ្នែក​កសិកម្ម (SEARCA) កម្មវិធី​ប្រកួត​រូបថត នៅឆ្នាំ​នេះ​មាន​ប្រធានបទ «កសិកម្ម​សម្រាប់​ទាំងអស់​គ្នា ធ្វើឡើង​ដោយ​ទាំងអស់​គ្នា ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​វិស័យ​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍»។

SEARCA បាន​និយាយ​ថា «ការ​ប្រកួត​នេះ ​មាន​គោល​បំណង ដើម្បី​រៀបចំ​រូបថត​ដែលមាន​ភាព​មមាញឹក​ជាមួយ​នឹង​ការ​ច្នៃ​ប្រឌិត អ្នក​ផ្លាស់ប្តូរ​ថ្មី អ្នក​ចូលរួម​ដែល​សកម្ម និង​ឧទ្ទិស​ដល់​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជីវភាព​ប្រសើរ​ជាងមុន​នៅក្នុង​វិស័យ​កសិកម្ម ដែល​ពួកគេ​បន្ត​ស្វែងរក មិនថា​នៅ​តាម​ជនបទ ឬនៅ​ទីក្រុង​ឡើយ»។

SEARCA បាន​ប្រកាស​ថា អ្នក​ចង់​ចូលរួម​ការ​ប្រកួត​ប្រជែង​នេះ ត្រូវ​ផ្ញើរូបថត​ទៅក្នុង​កម្មវិធី​ប្រកួត​ប្រជែង តាមរយៈ​ប្រព័ន្ធ​អនឡាញ (http://photocontest.searca.org)។ ចំពោះ​បេក្ខជន ម្នាក់ៗ​អាច​ផ្ញើរូបថត​បានច្រើន ប៉ុន្តែ​លុះត្រាតែ​រូបថត​ទាំងនោះ​មិនដែល​ត្រូវបាន​ដាក់​ចូលរួម​ការប្រកួត ប្រជែង​រូបថត​ពីមុនៗ​មក ឬ​មិនដែល​ត្រូវបាន​បោះពុម្ព​ចេញផ្សាយ​ណាមួយ។ ការ​ចូលរួម​ប្រកួតប្រជែង​នេះ មានតែ​រូបថត​ពណ៌ដើម ដែល​មិនត្រូវ​បាន​កែច្នៃ​ទេ ដែលនឹង​ត្រូវបាន​យក​មក​ពិចារណា។

អ្នកឈ្នះ​នឹង​ទទួល​បាន​ការ​ទទួល​ស្គាល់ និង​រង្វាន់​ជា​សាច់ប្រាក់៕

ប្រភព៖ AKP ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;