ចង់​ប្រើ​កុំព្យូទ័រ គួរ​ទិញ​ CPU Intel Core i5 ឬ i7?

  • 2017-11-17 07:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទិញ​កុំព្យូទ័រ​លើ​តុ​ ​(Desktop)​ ​ឬ​ ​កុំព្យូទ័រ​យួរ​ដៃ​ ​(Laptop)​ ​ថ្មី​ ​ឬ​មួយ​ទឹក​ ​ចំណុច​ចម្បង​ក្នុង​ការ​ពិចារណា​ ​គឺ​ ​Processor​ ​ឬ​ ​CPU​ ​ខណៈ​ប្រភេទ​ដែល​ចរាចរណ៍​ច្រើន​ក្នុង​ទីផ្សារ​​មាន​ដូច​ជា​ម៉ូដែល​ ​Intel Core i5​ ​និង​ ​Intel Core i7​ ​ដោយ​មាន​ភាព​ខុស​គ្នា​តិច​តួច​។​ ដោយ​ឡែក​សម្រាប់​ ​Core i3​ ​និង​ ​m3​ ​សម្រាប់​ប្រព័ន្ធ​មាន​តម្លៃ​ធូរ​ថ្លៃ​ ​ហើយ​ ​Core​ ​ i9​ ​សម្រាប់​ប្រព័ន្ធ​មាន​ថាមពល​ខ្លាំង​ប្រភេទ​ ​Gaming​ ​កម្រិត​ខ្ពស់។ រវាង​ ​Intel Core i5​ ​និង​ ​Core i7​ ​មាន​ភាព​ខុសគ្នា​ ​ខណៈ​តម្លៃ​ហាក់​បី​ដូចជា​កៀក​គ្នា​។ អ្នក​អាច​ពិនិត្យ​មើល​ភាព​ខុសគ្នា​ដូច​ខាងក្រោម​៖

តម្លៃ​ ​និង​ទីផ្សារ

ប្រព័ន្ធ​ប្រើ​ ​Core i5​ ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រព័ន្ធ​ ​Core i7​ ​ខណៈ Core i7 processors មាន​សមត្ថភាព​ល្អ​ប្រសើរ​ជាង Core i5។ Core i7 មាន​ដំណើរការ​ ​Multitasking, Gaming កម្រិត​ចុងក្រោយ​ ​និង​ការងារ​មួយ​ចំនួន​ទៀត​បាន​ល្អ​ប្រសើរ​ជាង​។​ ​សម្រាប់​ផ្នែក​ភាគច្រើន សមត្ថភាព​ដំណើរការ​របស់ Core i7 លឿន​ជាង Core i5។ ភាគច្រើន CPUs លើ Desktop ប្រើ Core i7 ជា​ប្រភេទ​ ​Quad-core processor ដូច​ទៅ​នឹង CPUs លើ​ Desktop ប្រើ Core i5 ដែរ។ យ៉ាងណាមិញ សម្រាប់​ជំនាន់​លើ​ទូរសព្ទ Processors ទាំង​ពីរ​នេះ​ជា​ប្រភេទ Dual-core។ ជា​រួម ចំនួន Cores កាន់​តែ​ច្រើន​លើ CPU ល្បឿន​ដំណើរការ​កាន់​តែ​លឿន​។ ប្រសិនបើ​អ្នក​ចង់​បាន​សមត្ថភាព​ដំណើរការ​ល្អ​ក្នុង​ជំនាន់​នីមួយៗ អ្នក​គួរ​ទិញ Processor មាន​លេខ​ម៉ូដែល​ខ្ពស់ ឧទាហរណ៍ Intel Core i7-7600U ជា​ធម្មតា​ដំណើរការ​ល្អ​ជាង Intel Core i5-7200U។

Cache របស់ CPUs

ជា​ធម្មតា​ ​CPUsដំណើរការ​លឿន​អាស្រ័យ​លើ​កម្រិត Clock speeds។ Core i7 processors មាន Cache ធំ​ក្នុង​ការ​ជួយ​ដល់ Processor ដោះស្រាយ​នឹង​ការងារ​ដដែលៗ​បាន​លឿន​។ ប្រសិនបើ​អ្នក​កែប្រែ និង​គណនា​លើ​ ​Spreadsheets នោះ CPU មិន reload នូវ Framework កន្លែង​ចំនួន​លេខ​ស្ថិត​នៅ​នោះ​ទេ​។​ ​ព័ត៌មាន​នឹង​ស្ថិត​ក្នុង​ Cache​ ​ដូច្នេះ​ពេល​អ្នក​ផ្លាស់ប្ដូរ​លេខ ការ​គណនា​ផ្លាស់ប្ដូរ​បាន​ភ្លាមៗ។ ទំហំ​ ​Cache​ ​ធំ​ក៏​ជួយ​ដល់​ ​Multitasking​ ​ផង​ដែរ ដែល​ការងារ​ស្ថិត​នៅ​ខាងក្រោយ​ត្រៀម​រួចរាល់​ ​ពេល​អ្នក​ចុច​ប្ដូរ​ពី​ ​Window​ ​មួយ​ទៅ​ ​Window​ ​មួយ​ទៀត។ សម្រាប់​ ​Processors​ ​លើ​ ​Desktop​ ​ភាគច្រើន​ ​CPUs core i5 មាន​ដល់​ទៅ​ ​៩MB នៃ L3 cache ខណៈ core i7 មាន​ដល់​ទៅ ១២MB។

Turbo Boost

Turbo Boost ជា​មុខងារ Overclocking (ដំណើរការ​លឿន​ជាង​ធម្មតា​) ដែល Intel បាន​បង្កើត​ដាក់​ចូល​ក្នុង​ ​Processor​ ​ដោយ​អាច​ឲ្យ Processor ដំណើរការ​លឿន​ជាង Clock speed ធម្មតា ពេល​ដែល​មាន​តែ​មួយ​ ​ឬ​ពីរ​Processor core​ ​ត្រូវការ​។ ទាំង Core i5 និង Core i7 processors ប្រើ Turbo Boost។​ ​Core i7 processors សម្រេច​បាន​ល្បឿន​ ​Clock speeds​ ​ខ្ពស់​ជាង។

Hyper-Threading

Intel Hyper-Threading​ ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​Multithreading​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​និង​កម្មវិធី​គិត​ថា​ Processor​ ​មាន​ច្រើន​ ​Cores​ ​ជាង​វា​មាន​ធម្មតា​។ ​បច្ចេកវិទ្យា​ ​Hyper-Threading​ ​ប្រើ​ដើម្បី​បង្កើន​សមត្ថភាព​លើ​ការងារ​ ​Multithread​ ​ដោយ​ជា​ធម្មតា​អ្នក​អាច​ដំណើរការ​កម្មវិធី​ជាច្រើន​ដំណើរ​គ្នា​ ​ប៉ុន្តែ​អាច​ទាញ​ប្រយោជន៍​ផ្សេង​ទៀត​ពី​ ​Hyper-Threading ដូចជា​ការ​បើក​គេហទំព័រ ដោយ​មាន Load នូវ​ធាតុ​ផ្សេងៗ ដូចជា អក្សរ រូបភាព និង Contents ផ្សេង​ទៀត ក្នុង​ពេល​ដំណាល​គ្នា​។ ជា​រួម គ្រប់ CPUs Core i7 ប្រើ Hyper-Threading ដូច្នេះ CPU ៨ core អាច​ទប់ទល់​នឹង ១៦ Streams, ៤ core អាច​ទប់ទល់​នឹង ៨ streams និង Dual-core អាច​ទប់ទល់​នឹង ៤ Streams។ Core i5 ប្រើ Hyper-Threading ដើម្បី​បង្កើត​នូវ Dual-core ដំណើរការ​ដូច​នឹង ៤ core ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន Core i5 processor មាន ៤ core តែ​ម្ដង នឹង​មិន​មាន Hyper-Threading នោះ​ទេ​។

Integrated Graphics

ជំនាន់​ ​Westmere នៃ Core processors បាន​ណែនាំ​នូវ Intel HD graphics ដែល Integrated graphic មាន​ស្រាប់​ក្នុង CPU core តែ​ម្ដង​។ Intel-integrated graphics ពី​មុន​បាន​បង្កើត​លើ Motherboard chipsets ជៀស​ជាង​លើ Processor។ ខណៈ​ពេល Intel processors កម្រិត​ចុង​ក្រោយ អាច​ឲ្យ​អ្នក​លេង​ហ្គេម 3D ពេលកំណត់ Settings នៅ​គុណភាព​មធ្យម អ្នក​នៅ​តែ​ត្រូវការ GPUs ដាច់​ពី AMD ឬ Nvidia ក្នុង​ការ​លេង​ហ្គេម 3D នៅ​កម្រិត Resolutions 1080p ឬ 4K ពេលកំណត់ Settings គុណភាព Ultra។ Intel Iris Plus 650 ដំណើរការ​ល្អ​ជាង Intel HD/UHD Graphics 630 ដែល​ដំណើរការ​ល្អ​ជាង Intel HD Graphics 510។ Integrated graphics សន្សំ​ថាមពល​បាន​ល្អ ដោយសារ​គ្មាន Graphic chip បន្ថែម​លើ Motherboards របស់​ម៉ាស៊ីន​ក្នុង​ការ​ប្រើ​ថាមពល​។

បច្ចុប្បន្ន Intel បាន​បង្ហាញ​នូវ​ត្រកូល Core X processor ថ្មី​ ដែល​ផ្ដោត​លើ​សមត្ថភាព​ដំណើរការ​ខ្ពស់ សម្រាប់​អ្នក​លេង​ហ្គេម​ធំៗ និង​កាត់ត​វីដេអូ​។ ឧទាហរណ៍ Core i9-7980XE Extreme Edition processor មាន ១៨ core និង​អាច​ដំណើរការ Threads ចំនួន ៣៦ ក្នុង​ពេល​ដំណាល​គ្នា​។ ជា​រួម Intel Core i5 បង្កើត​សម្រាប់​អ្នក​ប្រើប្រាស់​គិត​ពី​ល្បឿន​ដំណើរការ​ខ្លះ​ដែរ​។ Intel Core i7 បង្កើត​សម្រាប់​អ្នក​ប្រើប្រាស់​គិត​ពី​ល្បឿន​ដំណើរការ​ខ្ពស់​។ ត្រកូល Core X របស់ Intel បង្កើត​សម្រាប់​អ្នក​ប្រើប្រាស់​គិត​ពី​ល្បឿន​ដំណើរការ​ជា​ចំបង​៕

ប្រភព៖ pcmag ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី
;