រក​ឃើញ​ម្ចាស់​ជយលាភី Miss Global 2017 ហើយ!

  • 2017-11-18 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត កម្មវិធី​ប្រកួត​បវរកញ្ញា Miss Global ប្រចាំ​ឆ្នាំ ២០១៧ ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រក​ឃើញ​ម្ចាស់​ជយលាភី​របស់​ខ្លួន កាលពី​យប់មិញ ដោយ​ចំណាត់ថ្នាក់​លេខ១ បាន​ទៅ​លើ​បវរកញ្ញា​មកពី​ប្រទេស​ប្រេស៊ីល។

តាម​រយៈ​បោះ​ឆ្នោត​ និង​ដាក់​ពិន្ទុ​ពី​គណៈកម្មការ បវរកញ្ញា​ Barbara Vitorelli មក​ពី​ប្រទេស​ប្រេស៊ីល បានក្លាយជា​ម្ចាស់មកុដលេខ១ Miss Global ឆ្នាំ២០១៧។ ចំណែក តំណែង​បវរកញ្ញា​​រង​ទី​មួយ បាន​ទៅ​លើ​បវរកញ្ញា Tenielle Adderly មក​ពី បាហាម៉ា បវរកញ្ញា​រង​ទី​ពីរ Selina Kriechbaum មក​ពី​អាល្លឺម៉ង់ បវរកញ្ញារង​ទី​បី Ayan Said មក​ពី​ប្រទេស សុម៉ាលីឡែន និង​បវរកញ្ញា​រង​ទី​បួន Lily Wu មក​ពី​ប្រទេស​ចិន​។

បវរកញ្ញា​ Barbara Vitorelli មក​ពី​ប្រទេស​ប្រេស៊ីល
បវរកញ្ញា Tenielle Adderly មក​ពី បាហាម៉ា
បវរកញ្ញា Selina Kriechbaum មក​ពី​អាល្លឺម៉ង់
បវរកញ្ញា Ayan Said មក​ពី​ប្រទេស សុម៉ាលីឡែន
បវរកញ្ញា Lily Wu មក​ពី​ប្រទេស​ចិន​

សូម​បញ្ជាក់​ថា បរវរកញ្ញា​កម្ពុជា យស ប៉ូលីណា បាន​ឡើង​ដល់​វគ្គ ១១នាក់​ចុងក្រោយ ប៉ុន្តែ​មិន​បាន​ជាប់ ទៅ​ជុំ​ផ្តាច់ព្រ័ត្រ ៥នាក់​ចុងក្រោយ​ឡើយ​៕

បរវរកញ្ញា​កម្ពុជា យស ប៉ូលីណា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;