ទីបំផុត Zlatan នឹង​អាច​ចូល​លេង​ឲ្យ Man Utd វិញ នៅ​យប់​នេះ

  • 2017-11-18 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹង​វិលត្រឡប់​ទៅ​ជួយ​ក្រុម Manchester United វិញ ដោយ​ត្រូវ​បាន​លោក Jose Mourinho អ្នក​ចាត់ការ​ទូទៅ​ក្រុម ដាក់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ត្រៀម​ប៉ះ​ក្រុម Newcastle United នៅ​វេលា​ម៉ោង ០០:៣០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

Zlatan Ibrahimovic ហ្វឹកហាត់ជាមួយមិត្តរួមក្រុមត្រៀមប៉ះ Newcastle United
កីឡាករ​សញ្ជាតិ​ស្វីស​រូបនេះ មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​បិសាចក្រហម​អស់​រយៈ​ពេល ៧ខែ​មក​ហើយ ដោយសារ​របួស​ជង្គង់ ពេល​ប៉ះ​ក្រុម Anderlecht ក្នុង​ការ​ប្រកួត​ពានរង្វាន់ UEFA Europa League កាលពី​រដូវ​កាល​មុន។ យ៉ាង​ណា​មិញ គ្រូ​បង្វឹក​លោក Mourinho បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ហើយ​ថា កីឡាករ​រូប​នេះ នឹង​ត្រូវ​ដាក់​ក្នុង​បញ្ជី​កីឡាករ​ ពេល​ប៉ះ Newcastle។

Ibrahimovic បាន​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​វិញ​ចំនួន ៣​ថ្ងៃ​មក​ហើយ ដោយ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​មើល​ឃើញ​ថា រូបគេ​អាច​លេង​បាន តែ​ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ មិន​ទាន់​អាច​លេង ៩០​នាទី​បាន​ទេ។

ជាមួយ​គ្នា​នេះ ខ្សែ​បម្រើ Paul Pogba និង​ខ្សែ​ការពារ Marcos Rojo ដែល​ទើប​ជា​សះស្បើយ​ពី​របួស ​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​សម្រាប់​ការ​ប្រកួត​យប់​នេះ​ផង​ដែរ៕

Paul Pogba
Marcos Rojo

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;