ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម នឹង​កើន​ដល់ ៥​ពាន់​លាន​ដុល្លារ

  • 2017-11-18 07:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧ​ត្ត​ម​សេនីយ​ឯក​ បំរុង ត្រឹ​ន ដឺ​ន អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម បាន​ឲ្យដឹងថា​ ក្នុង​រយៈពេល​ប៉ុន្មាន​នាពេល​​ខាងមុខ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នឹង​កើន​ឡើង​ចំនួន​ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​រយៈពេល​ចុង​​ក្រោយនេះ​ទំហំ​ពាណិជ្ជកម្ម​រវាង ប្រទេស​ទាំងពីរ​មាន​ចំនួន​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។

ពិធី​សម្ពោធ ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ​២០១៧
​ការ​បញ្ជាក់​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា នៅ​អគារ​មជ្ឈមណ្ឌល ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ លោក​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម​លើកឡើង​បន្ត​ថា រហូត​មក​ទល់​ពេលនេះ​ មាន ១៩០​គម្រោង​របស់​វៀតណាម​ដែល​បាន​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។​ ​លោក​ឲ្យ​ដឹង​ទៀត​ថា ការ​វិនិយោគ​ពី​កម្ពុជា​ទៅ​កាន់​វៀតណាម​វិញ​ ក៏​មាន​ការ​កើន​ឡើង​​ផង​ដែរ​ដោយមាន​គម្រោង​ចំនួន​ ១៨​គម្រោង​ក្នុង​ទឹកប្រាក់​ចំនួន ៥៨​លាន​ដុល្លារ​អាមេរិក​។
ពិធី​សម្ពោធ ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ​២០១៧
ពិធី​សម្ពោធ ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ​២០១៧

​គួរ​បញ្ជាក់​ថា ពិព័រណ៍​ពាណិជ្ជកម្ម​វៀតណាម ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ​២២ ខែ​វិច្ឆិកា មាន​ស្តង់​ចំនួន​ជាង​ ២០០​ស្តង់ ដែល​មាន​ក្រុមហ៊ុន​ចូលរួម​តាំង​ពិព័រណ៍ ចំនួន​១៥៣​ក្រុមហ៊ុន​។ ​ផលិតផល​ដែល​មាន​ដាក់​តាំង​បង្ហាញ​រួមមាន​៖ សម្ភារៈ​សំណង់ ភេសជ្ជៈ សម្លៀក​បំពាក់​និង​វាយ​ន​ភណ្ឌ គ្រឿង​កែសម្ផស្ស​និង​សុខភាព សម្ភារៈ​អគ្គិសនី និង​ផលិតផល​សំខាន់ៗ​ ជាច្រើន​ផ្សេងទៀត​។ ក្នុង​ពិព័រណ៍​នេះ​ក៏​មាន​ការ​បង្ហាញ​ពី​សកម្មភាព​មនុស្សធម៌​ផងដែរ ដូចជា សកម្មភាព វះកាត់​ភ្នែក ការ​បរិច្ចាគ​ថ្នាំពេទ្យ និង​អំណោយ ដែល​រៀបចំ​ដោយ​ពេទ្យ​យោធា​១៧៥ របស់​វៀតណាម និង មន្ទីរពេទ្យ​១៧៩ របស់​កងទ័ព​ខេ​ម​ភូមិន្ទ​កម្ពុជា​៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;