សម្តេច ហ៊ុន សែន បន្ត​ជួប​កម្មករ​រាប់ពាន់​នាក់​នៅ​ព្រឹក​នេះ

  • 2017-11-19 01:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៩​ខែ​វិច្ឆិកា​នេះ អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​តំណាង​កម្មករ និយោជិត​ចំនួន ៤៦២៦​នាក់ មកពី​រោងចក្រ​ចំនួន​៦៩ នៅ​រាជធានី​ភ្នំពេញ។ ពិធី​នេះ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
កម្មករ-កម្មការិនី ដែល​នឹង​ជួប​សម្តេច ហ៊ុន សែន នៅព្រឹក​នេះ មាន​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក និង​មេក្រុម មកពី​បណ្តា​រោងចក្រ​ផ្សេងៗគ្នា។ គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​កម្មករ​និយោជិត​ជាមួយ​និយោជក និង​សំនូមពរ​នានា សំដៅ​ធ្វើឲ្យ​កម្មករ​និយោជិត​កាន់តែ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;