នាវា​ចម្បាំង​អាមេរិក បុក​ជាមួយ​ទូក​សណ្តោង​ជប៉ុន

  • 2017-11-19 02:34:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​ចម្បាំង​អាមេរិក USS Benfold បាន​ប៉ះ​ទង្គិច​ជាមួយ​ទូក​សណ្តោង​ជប៉ុន១​គ្រឿង នៅក្នុង​ឆក​សមុទ្រ Sagami កាលពី​ថ្ងៃទី​១៨វិច្ឆិកា​ម្សិលមិញ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្បួន​នាវា​ទី៧ នៃ​កងទ័ព​ជើងទឹក​អាមេរិក។

នាវា USS Benfold (រូបតំណាង)
ឧបទ្ទវហេតុ​នេះ បាន​កើតឡើង​នៅពេល​ដែល​ទូក​​ជប៉ុន​នោះ មាន​បញ្ហា​ម៉ាស៊ីន ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​សណ្តោង ហើយ​ក៏​ជ្រុល​ទៅបុក​ជាមួយ​នាវា USS Benfold តែម្តង។ ទោះជា​យ៉ាងណា មិន​មាន​អ្នក​រងរបួស​ឡើយ ហើយ​នាវា​អាមេរិក រងការ​ខូចខាត​តិចតួច​ប៉ុណ្ណោះ។
ទូកសណ្តោង (រូបតំណាង)

គួរ​បញ្ជាក់​ដែរ​ថា នេះ​គឺជា​លើក​ទី៥​ហើយ ក្នុង​ឆ្នាំ​២០១៧នេះ ដែល​នាវា​របស់​អាមេរិក បាន​ជួបការ​ប៉ះ​ទង្គិច​​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក៕

ប្រភព៖ ABC News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;