គ.ជ.ប ជូនដំណឹង​ទៅ​គណបក្ស​៦ អំពី​ការ​ចាត់ចែង​បែងចែក​អាសនៈ ដែល​នៅ​ទំនេរ

  • 2017-11-19 04:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​គណបក្ស​នយោបាយ​ចំនួន​៦ កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ អំពី​ការ​ផ្តល់​ព័ត៌មាន​ចំបាច់​មួយ​ចំនួន ដើម្បី គ.ជ.ប ចាត់ចែង​អនុវត្ត​បែងចែក​អាសនៈ ដែលនៅ​ទំនេរ​ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប បាន​ឲ្យដឹង​ថា គណបក្ស​នយោបាយ​ចំនួន​៦ ដែលត្រូវ​បែងចែក​អាសនៈ រួម​មាន៖ ១.គណបក្ស​ហ៊្វុនស៊ិនប៉ិច ២.គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ ៣.គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ៤.គណបក្ស​ខ្មែរ​ឈប់ក្រ ៥.គណបក្ស​សញ្ជាតិ​កម្ពុជា និងទី​៦. គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ។

លិខិត​ជូន​ដំណឹង​នេះ គ.ជ.ប បាន​ជម្រាប​ជូន​ទៅដល់​គណបក្ស​នយោបាយ​ចំនួន​៥ រួចហើយ កាលពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ ដោយឡែក​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ពុំទាន់​បាន​ទទួល​លិខិត​ជូន​ដំណឹង​នេះ​នៅឡើយ​ទេ ដោយសារ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ទំនាក់ទំនង​មិនបាន ហើយ​ទីស្នាក់ការ​គណបក្ស​បិទទ្វារ មិនមាន​អ្នក​ប្រចាំការ។

គ.ប.ប បាន​បញ្ជាក់​ថា បើសិន​ជា​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ទទួលបាន​ព័ត៌មាន​នេះ សូម​ទាក់ទង​មក​ គ.ជ.ប ដើម្បី​បំពេញ​នូវព័ត៌មាន​អំពី​បេក្ខជន ក្នុង​នីតិកាល​ទី៥ នៃការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣ របស់​គណបក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ ផ្ញើជូន​មក​ គ.ជ.ប ឲ្យបាន​ទាន់​ពេលវេលា​ជា​កំហិត៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;