រដ្ឋាភិបាល គ្រោង​សង់​ពេទ្យ​បង្អែក​ធំ១ នៅ​តំបន់​រោងចក្រ 7NG

  • 2017-11-19 06:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​សាងសង់​គិលានដ្ឋាន (ពេទ្យ​បង្អែក) ធំ១​នៅ​តំបន់​រោងចក្រ​ 7NG ក្នុង​ខេត្ត​កណ្តាល ដើម្បី​ផ្តល់​នូវ​កិច្ច​គាំពារ​សុខុមាលភាព​ដល់​កម្មករ នៅ​តំបន់​នោះ។ នេះ​បើតាម​ការ​លើកឡើង​របស់​សម្តេច ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេសប៊ុក​នាព្រឹក​ថ្ងៃទី១៩​ខែ​វិច្ឆិកា។

សម្តេច ហ៊ុន សែន បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖ «នៅពេល​ដែល​ (ពេទ្យ​បង្អែក) សាងសង់​រួច​ហើយ គឺ​កូន​ក្មួយ​កាន់តែ​ងាយស្រួល​ក្នុងការ​ពិនិត្យ​សុខភាព និង​ទទួល​បាននូវ​ការ​ព្យាបាល​ភ្លាមៗ​ទាន់​ពេលវេលា​នៅ​ហ្នឹង​កន្លែង​តែម្តង»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;