ឥទ្ធិពល​ព្យុះ​ទី​២៥ ធ្វើឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​​នៅ​ទូទាំង​ប្រទេស

  • 2017-11-19 06:54:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យដឹង​ថា ព្យុះទី​២៥ ឈ្មោះ គីរ៉ូជី (KIROGI) បាន​ថយ​ឥទ្ធិពល​ទៅជា​វិសម្ពាធ​ និង​កំពុង​ស្ថិតនៅ​ក្បែរ​ឆ្នេរ​ប្រទេស​វៀតណាម​ភាគខាងត្បូង រួចបន្ត​ដំណើរ​មកដល់​តំបន់​ដី​សណ្តរ​ទន្លេមេគង្គ។ ស្ថានភាព​បែបនេះ នឹង​ធ្វើ​ឲ្យ​កម្ពុជា មានភ្លៀង​ធ្លាក់​រាយប៉ាយ​នៅទូទាំង​ប្រទេស​ចាប់ពីថ្ងៃទី ១៩ ដល់ ២០វិច្ឆិកា។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​បន្ថែម​របស់​ក្រសួង​ធនធាន​ទឹក​ នៅថ្ងៃ​ទី១៩​វិច្ឆិកា​នេះ។

ទឹកជន់លិច ក្នុងពេលភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ នាពេលកន្លងមក
រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពុងស្ពឺ ពោធិ៍សាត់ បាត់ដំបង និង​បណ្តា​ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅច្រើន។ ចំណែក​នៅលើ​ផ្ទៃ​សមុទ្រ មេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលកសមុទ្រខ្ពស់ៗ។

ក្រសួង​ធនធាន​ទឹក ក៏បាន​អំពាវនាវឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជានេសាទ និងអ្នក​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតឡើង​ជាយថាហេតុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;