Apple គ្រោង​បញ្ចេញ iPhone ដំណើរការ​ដោយ​ប្រព័ន្ធ 5G

  • 2017-11-19 08:06:38
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple មាន​បំណង​ចង់​បញ្ចេញ​ទូរសព្ទ iPhone ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ 5G នៅឆ្នាំ​២០១៩ ឬ​អាច​នៅឆ្នាំ​២០២០។ នេះបើ​តាម​ប្រភព​មួយ ដែល​បាន​ដឹង​ពី​ផែនការ​របស់​ក្រុមហ៊ុន ប្រាប់​ទៅ​កាន់ Fast Company។

ប្រភព​នោះ​បញ្ជាក់​ថា Apple គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ឈីប​ម៉ូឌីម (modem Chip) របស់​ក្រុមហ៊ុន Intel សម្រាប់ iPhone ប្រព័ន្ធ 5G។ ក្រុម​វិស្វករ​ក្រុមហ៊ុន Intel កំពុង​ធ្វើការ​យ៉ាងខ្លាំង​ទៅលើ​បច្ចេកវិទ្យា 5G នេះ​ហើយ។

មកដល់​ពេលនេះ ក្រុមហ៊ុន Intel បាន​ដើរ​តាមក្រោយ ក្រុមហ៊ុន Qualcomm នៅក្នុង​ឧស្សាកម្ម​ឈីប​ម៉ូឌីម​នេះ ប៉ុន្តែ Intel នឹង​ឈានមុខ​វិញ ប្រសិនបើ Intel អាច​ជួយឲ្យ Apple ជោគជ័យ​ទៅលើ iPhone ដែល​ដំណើរការ​ប្រព័ន្ធ 5G​នោះ។

iPhone X

ល្បឿននៃ​ប្រព័ន្ធ 5G នៅ​លើ iPhone នោះ គឺអាច​កើនដល់ ១ ជីហ្គាប៊ីត​ក្នុង១​វិនាទី​ឯណោះ។ ប្រភេទ​នៃ​ល្បឿន​ដ៏លឿន​បែបនេះ នឹង​ក្លាយជា​បដិវត្តន៍​ឧស្សាហកម្ម​បច្ចេកវិទ្យា ហើយវា​ក៏​នឹង​ផ្លាស់ប្តូរ​ពី​វិធី​ដែល​មនុស្ស​ប្រើប្រាស់​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិច​នានា​ផងដែរ៕


ប្រភព៖ idropnews ប្រែ​សម្រួល៖ សំភី