លោក ប្រាក់ សុខុន ចេញ​ទៅ​​មីយ៉ាន់ម៉ា តប​តាមការ​អញ្ជើញ​របស់​លោកស្រី អ៊ុង សាន ស៊ូជី

  • 2017-11-19 08:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​នេះ លោក​ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ី-អឺរ៉ុប​លើកទី​១៣ នៅ​ប្រទេស​មីយ៉ាន់ម៉ា តប​តាមការ​អញ្ជើញ​របស់​លោកស្រី អ៊ុង សាន ស៊ូជី ទីប្រឹក្សា​រដ្ឋ និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ពីថ្ងៃទី​២០ ដល់ ២១ខែ​វិច្ឆិកា ២០១៧ នៅ​ទីក្រុង​ណៃពិដោ។

រូបថត៖ ក្រសួងការបរទេស
ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ខាងលើ​នេះ លោក ប្រាក់ សុខុន នឹង​ចុះហត្ថលេខា​ជាមួយ លោក Kyaw Tin អនុ​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់ម៉ា លើ​អនុ​ស្សារណៈ​នៃការ​យោគយល់​គ្នា ស្តីពី​ការ​ប្រឹក្សា​នយោបាយ រវាង​ក្រសួង​ការបរទេស​កម្ពុជា និង​ក្រសួង​ការបរទេស​មីយ៉ាន់ម៉ា។

បន្ថែម​ពីនេះ លោក ប្រាក់ សុខុន ក៏នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ផងដែរ​ជាមួយ លោកស្រី អ៊ុង សាន ស៊ូជី លោក Wang Yi រដ្ឋមន្រ្តី​ការបរទេស​ចិន លោក Kazuyuki Nakane អនុរដ្ឋមន្រ្តី​ការបរទេស​ជប៉ុន និង​ប្រមុខ​គណៈ​ប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;