គណបក្ស​ខ្មែរ​ឈប់​ក្រ បដិសេធ​មិន​យក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ

  • 2017-11-21 08:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ​មិន​ទទួល​យក​អាសនៈ​ដែល​បែងចែក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ការ​មិន​ទទួល​យក​នេះ ដោយសារតែ​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​តាំង​ពី​ឆ្នាំ​២០១៣ មក​ម៉្លេះ និង​ដោយសារតែ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​មិន​បាន​បោះឆ្នោត​ឲ្យ​ខ្លួន។

លោក ស៊ិន វណ្ណារិទ្ធ អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បញ្ជាក់​ប្រាប់​ខ្លីៗ នៅ​រសៀល​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា​នេះ​ថា គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​ធ្វើ​លិខិត​ឆ្លើយតប​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) រួច​ហើយ នៅ​រសៀល​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា​នេះ ដោយ​បដិសេធ​មិន​ទទួល​យក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ (រូបភាព៖ RFA)
លោក​បញ្ជាក់​ថា «លោក​ ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​តាំង​ពី​ឆ្នាំ២០១៣ មក​ម៉្លេះ ហេតុ​នេះ​មិន​ទទួល​យក​អាសនៈ​ដែល​ម្ចាស់​ឆ្នោត​មិន​បាន​បោះឆ្នោត​ឲ្យ​នោះ​ទេ»។

ការ​សម្រេច​មិន​ទទួល​យក​អាសនៈ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បន្ទាប់ពី​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​កោះ​ប្រជុំ​គណៈកម្មការ​នា​យក​របស់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ​៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;