អតីតទីលានប្រជាធិបតេយ្យ នឹងត្រូវ​កែប្រែ​ជាសួនច្បារ​ទំនើប

  • 2017-11-21 14:01:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ ពេញវុធ អភិបាល​ខណ្ឌ​ដូនពេញ បាន​ឲ្យដឹងថា អតីត​ទីលាន​ប្រជាធិបតេយ្យ ដែល​ស្ថិត​នៅជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​កែប្រែ​ជាសួនច្បារ​ទំនើប​នាពេល​ខាង​មុខ។

លោក សុខ ពេញវុធ បន្ថែមថា សួន​ច្បារ​ទំនើប​ថ្មី​នោះ​ លាត​សន្ធឹង​ចាប់​ពីអតីត​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ តាម​សួន​ច្បារ​ រហូត​ដល់​ផ្សារ​ចាស់។ លោក​ថា​សួន​ថ្មី​នេះ នឹង​មាន​​កន្លែង​កម្សាន្ដ ភ្លើង​ពណ៌​ចម្រុះ ទឹក​បាញ់ ហើយផ្នែក​ខាង​ក្រោម​ដី ក៏នឹង​មាន​រៀបចំ​ជា​ចំណត​រថយន្ដ និងតំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នាពេល​អនាគត​ខាង​មុខនេះ។

ជាមួយនឹងការប្រែក្លាយ​ទៅជាសួនច្បារ​ទំនើប​​នេះ អាជ្ញាធរ​ក៏នឹង​កែសម្រួល​ផ្លូវ​នៅជុំវិញ​តំបន់​អតីត​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ទៅ​​ជាផ្លូវ​យុទ្ធសាស្រ្ត ក្នុងការ​រំដោះ​ការកកស្ទះ​ចរាចរណ៍​ពីផ្លូវព្រះមុន្នីវង្ស ផ្លូវ​សហព័ន្ធរុស្ស៊ី និងផ្លូវព្រះនរោត្តម​ផងដែរ។

សូមរំលឹក​ថា ទីលាន​ប្រជាធិបតេយ្យ​នៅជិត​វត្ត​ភ្នំ ក្រោយ​ស្ថានទូត​អាមេរិក ត្រូវបាន​បង្កើត​ឡើង កាលពីឆ្នាំ២០១០។ នៅ​ឆ្នាំ២០១៦ ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ប្តូរទីតាំង ទៅធ្វើ​នៅ​សួនច្បារ​មាត់ទន្លេ តាមផ្លូវជាតិលេខ៥ មុខ​ឃ្លាំងសាំង ក្នុង​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;