Neymar ស៊ុត២​គ្រាប់ ជួយ PSG បំបាក់ ​Celtic ៧-១

  • 2017-11-22 22:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប PSG បាន​លត់ Celtic យ៉ាង​ចាស់ដៃ ក្នុង​លទ្ធផល ៧-១ នា​កីឡដ្ឋាន Parc de Princes របស់​ខ្លួន ទោះបីជា​បាន​ឈាន​ទៅ​វគ្គ ១៦​ក្រុម ពាន​រង្វាន់ UEFA Champions League ហើយ​ក៏​ដោយ។

ក្រុម​ភ្ញៀវ​បាន​នាំមុខ​មួយ​គ្រាប់​មុន ពី​ការ​រក​គ្រាប់​បាល់​របស់ Moussa Dembele តាំងពី​នាទី​ដំបូង។ ប៉ុន្តែ​ការ​នាំមុខ​នេះ បាន​ធ្វើឲ្យ PSG ដាក់​សម្ពាធ​ទៅ​លើ Celtic កាន់​តែ​ខ្លាំង​ឡើង​ រហូត​ធ្វើ​ឲ្យ Neymar អាច​រក​បាន ២​គ្រាប់ នៅ​នាទី៩ និង​២២ បន្ទាប់​មក Cavani នៅ​នាទី​២៨ និង Mbappe នៅ​នាទី​៣៥។ ក្នុង​តង់​ទី​ពីរ ក្រុម​ម្ចាស់ផ្ទះ នៅ​តែ​បន្ត​បន្ថែម​គ្រាប់​បាល់​លើ​ក្រុម​ភ្ញៀវ​មកពី​ស្កុតឡែន ពី Veratti នៅ​នាទី​៧៥។ ចំណែក Cavani រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន នៅ​នាទី៧៩ មុន Dani Alves រក​គ្រាប់​ទី៧ ឲ្យ PSG នៅ​នាទី​៨០។

លទ្ធផល​នេះ ធ្វើឲ្យ PSG មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ នៅ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពូល B ក្នុង ៥ប្រកួត​កន្លងទៅ។ ក្នុង​នោះ PSG ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​បាន ២៤​គ្រាប់ ហើយ​របូត​ត្រឹម​តែ ១គ្រាប់​ប៉ុណ្ណោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;