Muangthong លើក​ពាន​រង្វាន់ League Cup ថៃ ឆ្នាំ​២០១៧

  • 2017-11-23 01:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​ថៃ SCG Muangthong United បាន​​យក​ឈ្នះ​ក្លឹប Chaing Rai United ដែល​មាន​គ្នា​ត្រឹម ១០នាក់ ដោយ​លទ្ធផល ២-០ នៅ​វគ្គផ្តាច់ព្រ័ត្រ ពាន​រង្វាន់ League Cup ថៃ កាល​ពី​យប់មិញ នៅ​កីឡដ្ឋាន Supachalasai ​។

ក្រុម SCG Muangthong United
Muangthong រក​គ្រាប់​បាល់​បាន​ពី​កីឡាករ Peerapat Notechaiya ក្នុង​នាទី​៣៥ និង​ខ្សែ​ប្រយុទ្ធ Teerasil Dangda នៅ​នាទី​៦០ ដើម្បី​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់ League Cup ថៃ ឆ្នាំ​២០១៧។ ជ័យជម្នះ​នេះ គឺ​ជា​ការ​សងសឹក​របស់ Muangthong បន្ទាប់ពី​ប្រកួត​ចាញ់ Chaing Rai កាលពី​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ FA Cup ថៃ នា​ពេល​កន្លង​ទៅ។
ខ្សែប្រយុទ្ធ Teerasil Dangda អបអរក្រោយស៊ុតចូល

League Cup ជា​ពាន​រង្វាន់​តែ​មួយ​គត់​ដែល Muangthong បាន​ឈ្នះ​នៅ​រដូវ​កាល​២០១៧ នេះ បន្ទាប់ពី​ក្លឹប Buriram United បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។

SCG Muangthong United លើកពានរង្វាន់​ League Cup ថៃ ឆ្នាំ២០១៧

សូម​បញ្ជាក់​ថា Muangthong គឺ​ជា​ជើងឯក​លីគ​កំពូល​ថៃ រដូវកាល​២០១៦ ដែល​ត្រូវ​បាន​សម្រេច​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ នៅ​ពេល​ដែល​ការ​ប្រកួត​នៅ​សល់​ត្រូវ​បាន​លុប​ចោល ដោយសារ​ការ​សោយទិវង្គត​នៃ​ព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុល​យ៉ាដេត៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;