អ្នកចាំទី CSKA Moscow ប្រើ​ពេល​១១ឆ្នាំ ទម្រាំ​រក Clean Sheet បាន​ម្ដង​នៅ ​UCL

  • 2017-11-23 08:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ អ្នកចាំទី​របស់​ក្លឹប​បាល់ទាត់ CSKA Moscow កីឡាករ Igor Akinfeev បាន​ធ្វើការ​រារាំង មិន​ឲ្យ​គូ​ប្រកួត​បំប៉ោង​សំណាញ់​ទី​របស់​ខ្លួន​បាន​ជា​លើកដំបូង​ក្នុង​អាជីព​ជា​អ្នក​ចាំទី​ សម្រាប់​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍ UEFA Champions League បន្ទាប់​ពី​រង់ចាំ​ឱកាស​នេះ​អស់​រយៈ​ពេល ១១​ឆ្នាំ។

CSKA Moscow បាន​បិទ​មិន​ឲ្យ​ក្រុម Benfica អាច​រក​គ្រាប់​បាល់​មក​លើ​ក្រុម​ខ្លួន​បាន ក្នុង​ជំនួប​ដែល​ខ្លួន​បាន​យក​ឈ្នះ​ដោយ​លទ្ធផល ២-០ នៅ​វគ្គ​សន្សំ​ពិន្ទុ ពូល A កាលពី​យប់មិញ។

ក្នុង ៤៣​ប្រកួត​ចុងក្រោយ​របស់​ខ្លួន អ្នកចាំទី​សញ្ជាតិ​រុស្ស៊ី Igor Akinfeev បាន​ធ្វើឲ្យ​របូត​គ្រាប់​បាល់​គ្រប់​ការ​ប្រកួត។ ក្រុម​ចុង​ក្រោយ ដែល​មិន​អាច​ទម្លុះ​របាំង​អ្នកចាំទី Akinfeev បាន​គឺ ក្រុម​កាំភ្លើង​ធំ Arsenal ក្នុង​ការ​ប្រកួត​ដែល​បញ្ចប់​ក្នុង​លទ្ធផល ០-០ កាលពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​២០០៦៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;