រុស្ស៊ី នឹង​ដំណើរ​ការ​នាវា​មុជទឹក​១ ដែ​ល​អាច​កម្ទេច​ទីក្រុង​នៅ​ចម្ងាយ​ជិត ១ម៉ឺន​គីឡូម៉ែត្រ

  • 2017-11-26 07:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រុស្ស៊ី នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​មុជទឹក​១គ្រឿង ឈ្មោះ Knyaz Vladimir សម្រាប់​កងទ័ព​ជើងទឹក នៅឆ្នាំ​២០១៨។ នាវា​នេះ អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ២០​គ្រាប់ និង​អាច​វាយប្រហារ​ទីក្រុង១ ដែល​ស្ថិតនៅ​ចម្ងាយ​ពីវា​ជាង ៩៣០០​គីឡូម៉ែត្រ​បាន​ទៀតផង។ វាអាច​មុជក្រោម​ទឹក​បាន​ដល់​ជម្រៅ ៤០០​ម៉ែត្រ ដែល​មិនអាច​ឲ្យ​សត្រូវ ចាប់​សញ្ញា​អង្កេត​ឃើញ​វា​បាន​ឡើយ។

នាវា​នេះ​ជា​ប្រភេទ Borei class ដែល​នឹង​ត្រូវ​ផលិត​ចំនួន ៨​គ្រឿង​នៅត្រឹម​ឆ្នាំ​២០២៥ ក្នុងនោះ​មាន ៥គ្រឿង​មាន​ឈ្មោះ​ត្រកូល Vladimir។ ជា​សរុប នាវា​ទាំង៨​គ្រឿង​នោះ អាច​បំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ពី ៩៦ ទៅ ២០០​គ្រាប់ មាន​កម្លាំង​ប្រហែល ១០០ ទៅ ១៥០​គីឡូតោន គឺខ្លាំង​ជាង ១០​ដង នៃ​គ្រាប់បែក​ដែល​ទម្លាក់​នៅ​ទីក្រុង​ហ៊ូរ៉ូស៊ីម៉ា ប្រទេស​ជប៉ុន ក្នុង​អំឡុង​សង្គ្រាម​លោកលើក​ទី២ ទៀតផង។

ដូច្នេះ​នៅពេល​ដែល​នាវា Knyaz Vladimir ត្រូវបាន​ដាក់​ឲ្យ​ប្រតិបត្តិការ​នោះ វា​នឹងក្លាយ​ជា​នាវា​មុជទឹក​ដែលអាច​បំពាក់​មីស៊ីល​បាលីស្ទីក​ដ៏​ទំនើប​បំផុត​របស់​រុស្ស៊ី និង​ថែម​ទាំងមាន​ប្រៀបជាង​នាវា​មុជទឹក​អាមេរិក​​ប្រភេទ Ohio class ផងដែរ ព្រោះ​នាវា​អាមេរិក​នេះ អាចបាញ់​បាន​ចម្ងាយ​ត្រឹម ៧៨០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ។

នាវា​ ohio Class

មេបញ្ជាការ​កង​ទ័ព​ជើងទឹក​រុស្ស៊ី លោក Vladimir Korolyov បាន​និយាយ​ថា ការ​អភិវឌ្ឍ​នាវា​មុជទឹក​ដ៏​ទំនើប​បែបនេះ គឺ​ដើម្បី​អាច​បំពេញ​បេសកកម្ម​ក្នុង​កម្រិត​ខ្ពស់ នៅ​តំបន់​ប៉ាស៊ីហ្វិក និង​ភាគ​ខាងជើង​រុស្ស៊ី៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;