ពូទីន៖ គ្រប់​ជំនួញ​ធំៗ គួរ​ប្ដូរ​មក​ផលិត​សម្ភារៈ​យោធា​វិញ

  • 2017-11-29 08:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន បាន​ប្រកាស​ថា ក្រុមហ៊ុន​ជំនួញ​ធំៗ​ក្នុង​ប្រទេស គួរ​តែ​ផ្លាស់ប្ដូរ​មក​ផលិត​សម្ភារៈ​យោធា​វិញ។ លោក​ប្រធានាធិបតី​រុស្ស៊ី បាន​ថ្លែង​ដូច្នេះ​នៅ​ក្នុង​កម្មវិធី​សន្និសីទ​មេ​ដឹកនាំ​យោធា ក្នុង​ទីក្រុង Sochi នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នេះ។

លោក ពូទីន បញ្ជាក់​ថា ការ​បង្កើន​ផលិតកម្ម​យោធា នឹង​ជួយ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​នូវ​សុវត្ថិភាព​ជាតិ។ ហេតុ​ដូច្នេះ​ហើយ សហគ្រាស​ធំៗ​គួរ​តែ​រៀបចំ​ខ្លួន​ឲ្យ​រួចរាល់។ លោក​បន្ត​ថា៖ "ទាហាន និង​កង​ទ័ព​ជើង​ទឹក​របស់​យើង (រុស្ស៊ី) ត្រូវតែ​មាន​សម្ភារៈ​យោធា​ល្អ​ដាច់​គេ។ ប្រសិន​បើ​យើង​ចង់​យក​ឈ្នះ (លោក​ខាង​លិច) យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​ប្រសើរ​ជាង​នេះ"៕

ប្រភព៖ Independent ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;