រកឃើញ​ក្រុម​ចំនួន ១២ ឡើង​ទៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ Champions League ហើយ

  • 2017-12-05 23:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាមពូល​នៃ​ពាន​រង្វាន់ UEFA Champions League ត្រូវបាន​បញ្ចប់​តាមពូល​ចំនួន ៤ហើយ កាលពី​យប់មិញ​នេះ ហើយពូល ៤ទៀត​នឹងត្រូវ​​បញ្ចប់​យប់នេះ​ផងដែរ។ ទោះជា​ពូល​ខ្លះ​មិនទាន់​បញ្ចប់​អស់​ក្តី តែ​ក្រុម​ដែល​បាន​ឈាន​ទៅដល់​វគ្គ ១៦ក្រុម​ចុងក្រោយ គឺ​បាន​រកឃើញ​ចំនួន ១២ក្រុម​ហើយ ​រួមមាន៖ Barcelona, Basel, Bayern, Besiktas, Chelsea, Juventus, Manchester City, Manchester United, PSG, Real Madrid, Roma និង Tottenham Hotspur។

Manchester City
ក្រុម ៤ទៀត ដែល​នៅក្នុង​ពូល E, F និង G នឹង​ត្រូវបាន​រកឃើញ​ក្នុងការ​ប្រកួត​យប់​នេះហើយ។

ចំណែក​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាងគេ គិត​ត្រឹម​ការ​ប្រកួត​យប់មិញ គឺ Cristiano Ronaldo នៅ Real Madrid បាន ៨​គ្រាប់។ បន្ទាប់មក​គឺ Neymar (PSG) Harry Kane (Tottenham) Edinson Cavani (PSG) និង Wissam Ben Yedder (Sevilla) បាន ៦គ្រាប់​ដូចគ្នា៕

Ronaldo និង Kane
Neymar

ប្រភព៖ UEFA ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;