លោក JM ថា​ក្រុម​ណា​ក៏​ដោយ ឲ្យ​តែប៉ះ Man Utd វគ្គ ១៦ក្រុម UCL ដឹង​តែ​មិន​សប្បាយ​ចិត្ត

  • 2017-12-06 02:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho បាន​អះអាង​ថា ក្រុម​ណា​ដែល​ចាប់ឆ្នោត​ប៉ះ​ចំ​ក្រុម​ Manchester United នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ UEFA Champoins League នឹង​មិន​សប្បាយ​ចិត្ត​នោះទេ។ អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​អះអាង​យ៉ាង​ដូច្នេះ នៅ​ពេល​ក្រុម​បិសាច​ក្រហម​របស់​លោក ឈ្នះ CSKA Moscow ២-១ ក្នុង​ការ​ប្រកួត​បញ្ចប់​ពូល​កាលពី​យប់មិញ។

២គ្រាប់​របស់​ Man Utd យប់មិញ ស៊ុត​បញ្ចូល​ទី​ដោយ Lukaku (នាទី ៦៤) និង Rasford (នាទី ៦៦) ចំណែក​១គ្រាប់​របស់ក្រុម​ភ្ញៀវ CSKA Moscow រក​បាន​ដោយ Vitinho នៅ​ចុង​តង់​ទី១៕

ជ័យជម្នះ​នៅ​កីឡដ្ឋាន Old Trafford នោះ ជួយ​ឲ្យ​បិសាច​ក្រហម ឈរ​នៅ​កំពូល​តារាង​ពូល A អាច​ឡើង​ទៅ​ជុំ​បន្ទាប់​ជា​លើក​ដំបូង គិត​ចាប់​តាំង ពី​ឆ្នាំ​២០១៤ មក។

លោក Mourinho និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ "ខ្ញុំ​គិត​ថា វា​មិន​មាន​បញ្ហា​អ្វី​នោះទេ ទោះប៉ះ​ក្រុម​ណា​ក៏ដោយ។.... ខ្ញុំគិត​ថា ក្រុម​ណា​ដែល​ប៉ះ​យើង នឹង​មិន​សប្បាយ​ចិត្ត​នោះទេ"។

គួរ​បញ្ជាក់ថា ក្រុម​ដែល Man Utd អាច​ប៉ះ​នៅ​វគ្គ​ ១៦ក្រុម​ចុងក្រោយ គឺ​ជាក្រុម​លេខ២ ក្នុង​ពូល​ផ្សេងទៀត (លើក​លែង​ក្រុម​អង់គ្លេស​ដូចគ្នា និងក្រុម​លេខ២ ក្នុង​ពូល A ជាមួយ​គ្នា)។ ដោយសារ Chelsea ជាក្រុម​លេខ២ ក្នុង​ពូល C ដូច្នេះ មាន​តែ​ក្រុម​លេខ២ ក្នុង​ពូលចំនួន ៦ ប៉ុណ្ណោះ ដែល Man Utd អាច​ជួប៖

  • Bayern Munich (លេខ២ ពូល B)

  • Juventus (លេខ២ ពូល D)

  • Real Madrid (លេខ ២ ពូល H)

  • Sevilla/Spartak Moscow (ពូល E មិនទាន់​ច្បាស់​ក្រុម​លេខ២)

  • Shakhtar/Napoli (ពូល F មិនទាន់​ច្បាស់​ក្រុម​លេខ២)

  • Porto/RB Leipzig (ពូល G មិនទាន់​ច្បាស់​ក្រុម​លេខ២។

សម្រាប់​ប្រិយមិត្ត​វិញ ចង់​ឲ្យ​បិសាច​ក្រហម ជួប​ក្រុមណា? (វីដេអូ​ហាយឡាយ មាន​នៅ​ផ្នែក​ខាង​ក្រោម​នៃ​អត្ថបទ)

១គ្រាប់​នាំមុខរបស់ CSKA
កីឡាករ Man Utd លើក​ដៃ​តវ៉ា​ថា​ជា​បាល់​អកហ្ស៊ើ តែ​មិនបាន​សម្រេច
Lukaku ស៊ុត​តាម​ស្មើ
Lukaku អបអរ​ ដោយ​រត់​កាន់​បាល់​ទៅ​ដាក់​កន្លែង​កែបាល់ ក្រោយ​ស៊ុត​តាម​ស្មើ
Rasford ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​បិសាចក្រហម
Rasford អបអរជាមួយមិត្ត​រួម​ក្រុម Luke Shaw ក្រោយ​ស៊ុត​បញ្ចូល​ទី
Luke Shaw ទទួល​ការ​ចាប់​អារម្មណ៍ ក្រោយ​ខាន​ចូលលេង​ជាច្រើន​ខែ
Pogba ស៊ុត​មិន​ចូល តែ​បាន assist ឲ្យ Lukaku ស៊ុត​ចូល​១គ្រាប់

ទស្សនា​វីដេអូ​ហាយឡាយ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;