អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ប្រកាស​ប្តឹង​លោក​ សម រង្ស៊ី

  • 2017-12-06 12:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​ជា​ផ្លូវការ​ប្តឹង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​តុលាការ​ពី​បទ​ញុះញង់​ឲ្យ​កង​ទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា។ ការ​ប្រកាស​ប្តឹង​នេះ បាន​ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

នាយ​ឧត្តមសេនីយ ប៉ុល សារឿន
ការ​ប្រកាស​ប្តឹង​នេះ គឺ​បន្ទាប់ពី​លោក​ សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ផេក​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ថា​ «សូម​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល កុំធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់»។

នាយ​ឧត្តមសេនីយ ប៉ុល សារឿន បាន​ថ្លែង​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ថ្ងៃទី២-៥ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​បាន​ស្តាប់​សម្តី​របស់​លោក សម រង្ស៊ី ធ្វើការ​សម្ភាស និង​បាន​ប្រកាស​ឲ្យ​កងទ័ព​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាល។​

នាយឧត្តមសេនីយ​ដដែល​បាន​បន្ត​ថា ការ​ប្តឹង​នេះ អាច​ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឬ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៧៕

ន្និសីទ​កាសែត​កាលពី​រសៀល​ថ្ងៃ​ទី០៦ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​អគ្គបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;