៤ក្រុម​ចុងក្រោយ​ទៅ​វគ្គ​១៦​ក្រុម UCL រកឃើញ​ហើយ!​

  • 2017-12-06 23:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នៃ​ពានរង្វាន់ UEFA Champions League ត្រូវ​បាន​បញ្ចប់​​ចំនួន ៤ ទៀត កាលពី​យប់មិញ។ មក​ទល់​ពេល​នេះ គេ​បាន​រកឃើញ​ក្រុម​ទាំង១៦ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ Knockout ហើយ។ ចំណែក​ក្រុម៤ ចុងក្រោយ​គេ​ដែល​ត្រូវ​ឡើង​ទៅ​លេង​វគ្គ​បន្ត​គឺ៖ Liverpool, Sevilla, Shakhtar Donetsk និង Porto។

លទ្ធផល​កាលពី​យប់មិញ៖

  • Porto ៥-២ Monaco

  • Feyenood ២-១ Napoli

  • Liverpool ៧-០ Spartak Moscow

  • Maribor ១-១ Sevilla

  • RB Leipzig ១-២ Besiktas

  • Real Madrid ៣-២ Dortmund

  • Shakhtar Donetsk ២-១ Man City

  • Spurs ៣-០ APOEL

Liverpool ប៉ះ Spartak Mascow

ក្រុមលេខ១ តាម​ពូល​និមួយៗ​​មាន៖ Man United, PSG, Roma, Barcelona, Liverpool, Man City, Besiktas និង Spurs ។

ក្រុម​លេខ២ តាម​ពូល​និមួយ​ៗ​មាន៖ Basel, Bayern Munich, Chelsea, Juventus, Sevilla, Shaktar Donetsk, Porto និង Real Madrid ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;