លោក ពូទីន ប្រកាស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​រុស្ស៊ី នៅ​អាណត្តិ​ក្រោយ​ទៀត

  • 2017-12-06 23:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌឺមៀ ពូទីន បាន​ថ្លែង​បញ្ជាក់​ថា រូបលោក​នឹង​ចួលរួម​ប្រកួត​ប្រជែង​ធ្វើជា​ប្រធានាធិបតី​រុស្ស៊ី​ចំនួន​មួយ​អាណត្តិ​ទៀត នៅពេលដែល​រុស្ស៊ី​​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ​នេះ។

ការ​ប្រកាស​របស់​លោក ពូទីន បាន​ធ្វើឡើង​ក្នុង​ការ​ថ្លែង​មួយ​ទៅកាន់​កម្មករ​រោងចក្រ​ផលិត​រថយន្ត​នៅ​តំបន់ Volga នៃ​ទីក្រុង Nizhny Novgorod ប្រទេស​រុស្ស៊ី កាលពី​ម្សិលមិញ។

ការ​ថ្លែង​មួយ​ទៅកាន់​កម្មករ​រោងចក្រ​ផលិត​រថយន្ត​នៅ​តំបន់ Volga នៃ​ទីក្រុង Nizhny Novgorod ប្រទេស​រុស្ស៊ី
លោក ពូទីន ដែល​មាន​អាយុ ៦៥ឆ្នាំ បាន​ឡើង​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​តាំងពី​ឆ្នាំ​២០០០​មកម៉្លេះ។ ប្រសិនបើ​លោក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​មីនា ឆ្នាំ​២០១៨ នោះ​លោក​នឹង​ដឹកនាំ​រុស្ស៊ី​រហូត​ដល់​ឆ្នាំ​២០២៤។

ចំណែក អ្នក​សារព័ត៌មាន​មក​ពី​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ គឺ​លោកស្រី Ksenia Sobchak បាន​ប្រកាស​ថា នឹង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំក្រោយ​ផងដែរ។ ចំណែក មេដឹកនាំ​គណបក្ស​ប្រឆាំង​ធំ​នៅ​រុស្ស៊ី គឺ​លោក Alexei Navalny ៕

អត្ថបទពាក់ព័ន្ធ

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;