ឆ្នាំ​នេះ Ronaldo កាក់កប​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​នៅ​គ្រប់​ការ​ប្រកួត ក្នុង​វគ្គ​សន្សំ​ពិន្ទុ ​UCL

  • 2017-12-07 01:03:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​អាច​រក​គ្រាប់​បាល់​បាន​រាល់​ការ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ពាន​រង្វាន់ UEFA Champions Leauge បន្ទាប់​ពី Real Madrid យក​ឈ្នះ Borussia Dortmund ដោយ​លទ្ធផល ៣-២ នៅ​កីឡដ្ឋាន Bernabeu ក្នុង​ការ​ប្រកួត​ចុងក្រោយ​ កាលពី​យប់មិញ​។

Ronaldo ជា​អ្នក​រក​គ្រាប់​បាល់​ទី២ ឲ្យ Real Madrid នៅ​នាទី ១២ បន្ទាប់​ពី Borja Mayoral ធ្វើ​បាន​គ្រាប់​ទី​មួយ​នៅ​នាទី​៨។ ប៉ុន្តែ Aubameyang ជា​អ្នក​រក​បាន ២​គ្រាប់​ឲ្យ Dortmund តាម​ស្មើ ក្នុង​ចុង​តង់​ទី​មួយ និង​ដើម​តង់​ទី​ពីរ។ គ្រាប់​បាល់​ទី៣ របស់ Real កើត​ចេញ​ពី Lucas Vazquez នៅ​នាទី​៨១ ធ្វើឲ្យ Dortmund បាន​ត្រឹម​ឈរ​លេខ​៣ ក្នុង​ពូល H ធ្លាក់​ទៅ​លេង​ពាន​រង្វាន់ Europa League ។

សូម​បញ្ជាក់​ថា Ronaldo រក​បាន ៩​គ្រាប់​នៅ​ក្នុង ៦​ប្រកួត​នៃ​វគ្គ​សន្សំ​ពិន្ទុ។ ក្នុង​នោះ ប្រកួត​ទី១​ រកបាន ២​គ្រាប់, ប្រកួត​ទី២ រក​បាន ២គ្រាប់, ប្រកួត​ទី៣ រក​បាន ១គ្រាប់, ប្រកួត​ទី៤ រក​បាន ១​គ្រាប់, ប្រកួត​ទី៥ រក​បាន ២​គ្រាប់ និង​ប្រកួត​ទី៦ រក​បាន ១​គ្រាប់។ ដូច្នេះ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ កំពុង​នាំ​មុខ​ក្នុង​តារាង​ស៊ុត​បញ្ចូល​បាន​ច្រើន​ជាងគេ តាម​ពី​ក្រោយ​ដោយ Harry Kane (Spurs), Roberto Firmino (Liverpool), Edinson Cavani (PSG) និង Wissam Ben Yadder (Sevilla) ដែល​មាន​ម្នាក់ ៦គ្រាប់​៕

វីដេអូរវាង​ក្រុម Real Madrid និង ​Dortmund កាលពី​យប់មិញ

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;