អនុ​ប្រធាន-សមាជិក គ.ជ.ប ៣​រូប និង​សមាជិក​សភា​ថ្មី​១៦រូប ត្រូវបាន​ប្រកាស​សុពលភាព​ហើយ

  • 2017-12-07 01:29:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ពេញអង្គ​នៅព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ​នេះ រដ្ឋសភា​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ដល់​បេក្ខជន​អនុ​ប្រធាន និង​សមាជិក គ.ជ.ប ចំនួន​៣រូប គឺ​លោក នុត សុខុម កូតា​មកពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហែល សារ៉ាត់ កូតា​មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក ឌឹម សុវណ្ណារុំ (ជា​បេក្ខជន​សេរី)។ រដ្ឋ​សភា ក៏​បាន​ប្រកាស​សុពលភាព​សមាជិក​រដ្ឋ​សភា​ថ្មីទាំង​១៦រូប និង​បោះឆ្នោត​ជ្រើសតាំង​លោក យូ ហុកគ្រី ជា​អនុ​ប្រធាន​ទី១ នៃ​រដ្ឋសភា និង​ការ​បោះឆ្នោត​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈកម្មការ​នានា​នៃ​រដ្ឋសភា។

អនុ​ប្រធាន និង​សមាជិក គ.ជ.ប ចំនួន​៣រូប និង​តំណាងរាស្ត្រ​ថ្មី​ចំនួន​១៦​រូប ត្រូវចូល​ស្បថ​នៅក្នុង​ព្រះ​បរម​រាជវាំង​នៅព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ​នេះ។

អនុប្រធាន និងសមាជិក គ.ជ.ប ថ្មី

តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​ថ្មី ដែល គ.ជ.ប ផ្ញើមក​រដ្ឋសភា​មាន​ចំនួន ១៦រូប ដោយ​ក្នុងនោះ​មាន ១១រូប អ្នក​ដែល​ត្រូវ​ទទួល​ការ​បែងចែក​អាសនៈ​ពី គ.ជ.ប និង​មាន​តំណាងរាស្ត្រ​ចំនួន ០៤​រូប បានសុំ​លាលែង (ខាង​គណបក្ស​ប្រជាជន​កម្ពុជា) ដោយត្រូវ​បាន​ទទួល​ភារកិច្ច​ថ្មី​ឲ្យ​ឈរឈ្មោះ​ជា​សមាជិក​ព្រឹទ្ធ​សភា ក្នុងនោះ​មាន៖ លោក ម៉ុម ជឹមហ៊ុយ លោក ហែម ខន លោក អាយ ខន និង លោក សុខ ឥសាន។ តំណាងរាស្ត្រ​ថ្មី​ដែល​ទើបតែ​ស្បថ​នៅក្នុង​ព្រះ​បរម​រាជវាំង ក៏​បាន​សុំ​លាលែង​ម្នាក់ដែរ ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើឲ្យ​ទៅ​ជា​អនុ​ប្រធាន គ.ជ.ប គឺ​លោក នុត សុខុម៕

លោក នុត សុខុម

អត្ថបទ៖ សោភា

អត្ថបទថ្មី
;