មេធាវី​កង​យោធពល​ខេមរ​ភូមិន្ទ ដាក់​ពាក្យ​ប្តឹង​លោក សម រង្ស៊ី

  • 2017-12-07 06:11:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វង្ស ភក្តី មេធាវី​ការពារ​សិទ្ធិ និង​តំណាង​ឲ្យ​អគ្គ​បញ្ជាការ​ដ្ឋាន​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ដើម្បី​ប្តឹង​លោក សម រង្ស៊ី ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ញុះញង់​កុំឲ្យ​យោធិន​ស្តាប់​បង្គាប់​ថ្នាក់ដឹកនាំ​ស្របច្បាប់ ធ្វើឲ្យ​ខូច​ចិត្ត​កងទ័ព និង​ប្រមាថ​ថ្នាក់ដឹកនាំ​កង​យោធពល​ខេមរ​ភូមិន្ទ។

លោក សម រង្ស៊ី កាលនៅក្នុងប្រទេសកម្ពុជា
ការដាក់​ពាក្យ​បណ្តឹង​នេះ យោង​ទៅ​លើ៖
  • ខ្សែអាត់​សំឡេង​វីដេអូ​នៅក្នុង​វីស៊ីឌី ចំនួន ០១

  • រូបភាព​ផ្តិតចេញពី​គណនី​ហ្វេសប៊ុក​ឈ្មោះ សម រង្ស៊ី (Sam Rainsy)

  • លិខិត​ប្រគល់សិទ្ធិ​តំណាង​ដោយ​អាណត្តិ​ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៧។

ការដាក់​បណ្តឹង​នេះ ធ្វើឡើង​ក្រោយ​លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ប្រកាស​ជា​ផ្លូវការ​ប្តឹង​លោក សម រង្ស៊ី ទៅ​កាន់​តុលាការ​ពី​បទ​ញុះញង់​ឲ្យ​កង​ទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក សម រង្ស៊ី បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ «សូម​កងកម្លាំង​ប្រដាប់​អាវុធ ពលទាហាន និង​នគរបាល កុំធ្វើ​តាម​បញ្ជា​ពី​មេដឹកនាំ​ផ្តាច់ការ បើ​គេ​បញ្ជា​ឲ្យ​បាញ់​ប្រហារ និង​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់»៕

លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន ក្នុងសន្និសីទកាលពីថ្ងៃទី៦ ខែធ្នូ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;