ក្លឹប​អង់គ្លេស​ទាំងអស់ បាន​ឡើង​ទៅ​វគ្គ១៦​ក្រុម UCL តើ​ក្រុម​ណាខ្លះ​ដែល​ពួក​គេ​អាច​ជួប?

  • 2017-12-07 07:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​មកពី​លីគ​កំពូល​អង់គ្លេស បាន​ឈាន​ទៅ​វគ្គ ១/៨ ឬ ១៦​ក្រុម​ចុងក្រោយ ទាំង ៥​ក្រុម បន្ទាប់ពី​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ ពាន​រង្វាន់ UEFA Champions League ត្រឹម​យប់មិញ។ ក្នុង​នោះ មាន​ក្រុម Manchester United (លេខ​១ ពូល​ A), Chelsea (លេខ​២ ពូល C), Liverpool (លេខ​១ ពូល E), Manchester City (លេខ​១ ពូល F) និង Tottenham Hotspur (លេខ​១ ពូល H)។

ក្រុម​ទាំង​១៦ ដែល​បាន​ឡើង​ទៅ​វគ្គ ១/៨ UCL

គូ​ប្រកួត​ដែល​ក្រុម​ទាំង​៥ខាង​លើ​អាច​ជួប

  • Manchester United អាច​ប៉ះ​ ៖ Bayern Munich, Juventus, Sevilla, Shakhtar Donetsk, Porto ឬ Real Madrid

  • Chelsea អាចប៉ះ ៖ PSG, Barcelona ឬ Besiktas

  • Liverpool អាចប៉ះ ៖ Basel, Bayern Munich, Juventus, Shakhtar Donetsk, Porto ឬ Real Madrid

  • Manchester City អាចប៉ះ ៖ Basel, Bayern Munich, Juventus, Sevilla, Porto ឬ Real Madrid

  • Tottenham Hotspur អាចប៉ះ ៖ Basel, Bayern Munich, Juventus, Sevilla, Shakhtar Donetsk ឬ Porto

គួរ​បញ្ជាក់​ថា ក្រុម​មកពី​ក្របខ័ណ្ឌ​ដូចគ្នា និង​ក្រុម​មកពី​ពូល​ជាមួយ​គ្នា មិន​អាច​ប៉ះគ្នា​បាន​ឡើយ​ក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ។ ហើយ​គេ​ត្រូវ​ចាប់​ឆ្នោត​យក​ក្រុម​លេខ១ ទៅ​ប៉ះ​ក្រុម​លេខ២ មកពី​ពូល​ផ្សេងៗ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;