សម្តេច ទៀ បាញ់ បញ្ជាក់​ពីការ​ប្រារព្ធ​ទិវា​ជនពិការ​កម្ពុជា និង​អន្តរជាតិ

  • 2017-12-07 09:48:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ បានមាន​ប្រសាសន៍​ថា ទិវា​ជនពិការ​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​អំពី​ការ​តស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជនពិការ ដែលជា​ជន​បាត់បង់​កាយសម្បទា កាយ​វិញ្ញាណ និង​សតិ​បញ្ញា ប្រមាណ​ជាង ១ពាន់​លាន​នាក់​នៅក្នុង​ពិភពលោក។ ការ​លើកឡើង​នេះ ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី១៩ និង​ទិវា​ជនពិការ​អន្តរជាតិ​លើកទី​៣៥ ដែល​បាន​ប្រារព្ធ​ឡើង នៅព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅសាល​មហោស្រព​កោះពេជ្រ។

សម្តេច ទៀ បាញ់ បន្តថា ដោយឡែក​កម្ពុជា​ប្រារព្ធ​ទិវា​ជន​ពិការ​នេះ​ឡើង ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បន្សល់​ទុក​នូវ​ផលវិបាក​ជាច្រើន ក្នុងនោះ​រួមមាន ស្រ្តី​មេម៉ាយ កុមារ​កំព្រា ជន​ពិការ ព្រម​ទាំង​គ្រាប់មីន និង​កាក​សំណល់​ជាតិផ្ទុះ​សល់ពី​សង្គ្រាម។

​រដ្ឋមន្រ្តី​រូបនេះ ឲ្យដឹង​ថា បច្ចុប្បន្ន​កម្ពុជា​មាន​សិស្ស​ពិការ​គ្រប់​ប្រភេទ សរុប​ចំនួន ២២១៣៣​នាក់ ដែល​កំពុង​រៀន​​នៅ​គ្រប់​កម្រិត​សិក្សា ដោយ​មិន​មាន​ការ​រើ​ង​អើ​ង។ ក្រៅពីនេះ សិស្ស​ពិការ​ភ្នែក និង​គ​-​ថ្លង់ ចំនួន ១៤៣៣​នាក់ កំពុង​សិក្សា​នៅ​ថ្នាក់​អប់រំ​ពិសេស ថ្នាក់​សមាហរណកម្ម ថ្នាក់​អប់រំ​មូលដ្ឋាន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​កម្មវិធី​អភិវឌ្ឍ មនុស្ស​គ​-​ថ្លង់ របស់​អង្គការ​គ្រួសារ​ថ្មី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;