កូរ៉េ​ខាង​ជើង៖ សង្គ្រាម​នុយក្លេអ៊ែរ ជា​រឿង​ដែល​ជៀស​មិន​ផុត​ទេ

  • 2017-12-08 01:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សង្គ្រាម​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ នឹង​កើត​មាន​ជាក់​ជា​មិន​ខាន ព្រោះ​តែ​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​សមយុទ្ធ​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង។

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង រៀបរាប់​ថា សមយុទ្ធ​យោធា​នេះ មាន​ការ​ចូលរួម​ពី​ទាហាន​កូរ៉េ​ខាង​ត្បូង​រាប់​រយ​នាក់ និង​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក ដែល​វា​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​ក្លាយ​ជា​រឿង​ជៀស​មិន​ផុត​ឡើយ។ កូរ៉េ​ខាង​ជើង បាន​ឲ្យ​ដឹង​ទៀត​ថា៖ "សំនួរ​ដែល​សេសសល់​គឺ សង្គ្រាម​នឹង​ផ្ទុះ​មាន​នៅ​ពេល​ណា? យើង​មិន​ចង់​បាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​ក៏​មិន​គួរ​លាក់​បាំង​វា​ទៀត​ដែរ"។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េ​ខាង​ជើង បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ស្ងប់ស្ងាត់​សិន ដោយ​បញ្ជាក់​ថា សង្គ្រាម​មិន​មែន​ជា​ដំណោះស្រាយ​ឡើយ។ ដោយ​ឡែក រុស្ស៊ី​វិញ និយាយ​ថា កូរ៉េ​ខាង​ជើង​ចង់​បាន​ការ​ចរចា​ផ្ទាល់​ជាមួយ​អាមេរិក ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ រុស្ស៊ី បញ្ជាក់​បន្ត​ថា ខ្លួន​នឹង​ធ្វើ​ជា​អ្នក​សម្របសម្រួល ប្រសិន​ជា​ភាគី​ចង់​បាន​ការ​ចរចា​ប្រាកដ​មែន៕

ប្រភព៖ Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;