លោក​យូ ហុកគ្រី ក្លាយ​ជា​អនុ​ប្រធាន​ទី១ រដ្ឋសភា ជំនួស​កន្លែង​លោកកឹម សុខា

  • 2017-12-08 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកយូ ហុកគ្រូ មន្រ្ដី​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​សមាជិក​សភា​ បោះឆ្នោត​ផ្តល់សេចក្តី​ទុកចិត្ត​ជាអនុ​ប្រធាន​ទី១ រដ្ឋសភា ជំនួស​កន្លែងលោក​កឹម សុខា។ ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្តលោកយូ ហុកគ្រី បាន​ធ្វើឡើង​នៅក្នុង​សម័យ​ប្រជុំសភានៅព្រឹក​ថ្ងៃទី៨ ខែធ្នូនេះ។​

សំឡេង​​ឆ្នោត​គាំទ្រ​លោក​យូ ហុកគ្រី មា​នចំនួន ១១២សម្លេង ឯ​សំឡេង​មិន​គាំទ្រ មាន​ ២សំឡេង និង​អនុប្បវាទ ២សំឡេង៕

លោក​ យូ ហុកគ្រី ឡើង​អង្គុយ​កៅអី​អនុ​ប្រធាន​ទី១ រដ្ឋសភា ក្រោយ​រដ្ឋសភា​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត

អត្ថបទ៖ សោភា

អត្ថបទថ្មី
;