Conte និយាយ​រឿង​លទ្ធផល​ការ​ប្រកួត​រវាង Man Utd និង Man City

  • 2017-12-09 08:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte បាន​បង្ហាញ​ពី​ការ​យល់ឃើញ​របស់​ខ្លួន ចំពោះ​ការ​ប្រកួត​ដ៏​ធំ​ រវាង​ក្លឹប​ពីរ​ក្នុង​ទីក្រុង​តែ​មួយ Manchester United ជាមួយ Manchester City វេលា​ម៉ោង ១១:៣០ យប់​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។

Man Utd Vs Man City កន្លងទៅ
លោក​ Conte យល់​ថា Manchester United មិន​អាច​យក​ឈ្នះ Manchester City នៅ​កីឡដ្ឋាន Old Trafford បាន​ឡើយ។ ***«វា​ជា​រឿង​ពិបាក​បំផុត បើ​ក្រុម​ខ្លាំង​មួយ ប្រកួត​ចាញ់ ២​លើក​ជាប់​ៗគ្នា​នោះ។ តាម​បទ​ពិសោធ​របស់​ខ្ញុំ វា​មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ ប៉ុន្តែ​ក៏​មិន​អាច​និយាយ​បាន​ថា Man Utd មិន​អាច​យក​ឈ្នះ Man City ដែរ។ វា​ជា​រឿង​ល្អ ​ប្រសិនបើ​ Man City មិន​ចាញ់ Shakhtar (Donetsk)»***។
Antonio Conte

លោក Conte បាន​បញ្ជាក់​ថា លោក​នឹង​តាម​ដាន​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ។ បច្ចុប្បន្ន ​ក្រុម​របស់​លោក ឈរ​នៅ​លេខ​៣ មាន ៣២​ពិន្ទុ ចាញ់ Man Utd ៣​ពិន្ទុ និង Man City ១១ ពិន្ទុ ​ក្នុង ១៥​ប្រកួត៕

ប្រភព៖ Metro ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;