Ronaldo ស៊ុតបាន​២​គ្រាប់​ជួយ Real Madrid បំបាក់ Sevilla ឡើងឈរ​លេខ៣

  • 2017-12-10 01:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ Cristiano Ronaldo បន្ទាប់ពី​ឈ្នះ​ពាន Ballon d'Or លើក​ទី៥ បាន​ស៊ុត​ចូល​២គ្រាប់ (១គ្រាប់​ជា​បាល់​ពិន័យ ១១ម៉ែត្រ នៅ​នាទី​៣១) ជួយ​ឲ្យ​ក្រុម​អធិរាជ​ស Real Mardrid បំបាក់ Sevilla ដោយ​លទ្ធផល ៥-០ ក្នុង​ក្របខណ្ឌ La Liga កាលពី​យប់មិញ។ ៣គ្រាប់​ទៀត​របស់ Real ធ្វើបាន​ដោយ Nacho នាទី​៣ Kroos នាទី​៣៨ និង Hakimi នាទី​៤២។

លទ្ធផលនេះ បានធ្វើឲ្យ Real Madrid ឡើងឈរលេខ៣ ក្នុងតារាងមាន ៣១ពិន្ទុ តាមក្រោយក្រុមលេខ១ Barcelona ដែលមាន ៣៦ពិន្ទុ និង Valencia ដែលមាន ៣៤ពិន្ទុ។ ចំណែក Sevilla ឈរលេខ៥ មាន ២៨ពិន្ទុ។

លទ្ធផលគូផ្សេងទៀត​រួមមាន

Getafe ០-០ Eibar

Dep La Coruna ១-០ Leganes

Valencia ២-១ Celta Vigo៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;