Mourinho បន្ទោស​អាជ្ញាកណ្តាល ដែល​ធ្វើឲ្យ Man Utd មិន​អាច​តាមស្មើ Man City

  • 2017-12-11 01:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ក្លឹប Manchester United លោក Jose Mourinho បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ​អាជ្ញា​កណ្តាល ដែល​មិនព្រម​ឲ្យ​បាល់​ប៉េណាល់ទី មក​ក្រុម​ខ្លួន ជា​ហេតុធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នេះ មិនអាច​តាមស្មើ ក្រុម​ភ្ញៀវ Manchester City បាន។

កាលពី​យប់មិញ បិសាច​ក្រហម Man Utd បាន​ប្រកួត​ចាញ់​ក្រុម​មេឃខៀវ Man City ដោយ​លទ្ធផល ១-២ ក្នុង​ក្របខណ្ឌ Premier League។ ២គ្រាប់​របស់ Man City ធ្វើបាន​នៅ​នាទី ៤៣ ដោយ Silva និង Otamendi នាទី​៥៤។ ចំណែក​១គ្រាប់​របស់ Man Utd ធ្វើបាន​ដោយ Rashford នៅ​នាទី ៤៥+២។

ចូលដល់​នាទី៧៩ លោក Mourinho បាន​មើលឃើញ​កំហុស​កីឡាករ Otamendi របស់​ Man City ដែលបាន​ប្រព្រឹត្ត​ទៅលើ Ander Herrera នៅក្នុង​តំបន់​គ្រោះថ្នាក់ តែមិន​ត្រូវបាន​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​ឲ្យ​នោះ​ឡើយ។

លោក Mourinho បាន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​លោក​អាជ្ញាកណ្តាល Michael Oliver ដោយ​ចោទ​ថា បាន​សាង​កំហុស​ដ៏​ធំ​មួយ។ លោក​អះអាង​ថា ប្រសិន​បើ​ក្រុម​លោក បាន​បាល់​ពិន័យ​នេះ នោះ​នឹងអាច​តាម​ស្មើ Man City ២-២ ជាក់​ជា​មិនខាន។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Man City ​មាន​ពិន្ទុ​នាំមុខ​ក្នុង​តារាង​កាន់តែ​ដាច់ឆ្ងាយ ដោយ​មាន ៤៦​ពិន្ទុ លើស Man Utd ដល់ ១១​ពិន្ទុ។

លទ្ធផល​គូ​ផ្សេង​ទៀត​រួមមាន

Southampton ១-១ Arsenal

Liverpool ១-១ Everton៕

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;