Suarez និង Messi ជួយឲ្យ Barcelona យកឈ្នះ Villarreal បន្ត​នាំមុខ​ក្នុង​តារាង

  • 2017-12-11 02:36:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Suarez និង Messi ស៊ុតបាន​ម្នាក់​១គ្រាប់​នៅ​នាទី ៧២ និង ៨៣ ជួយ​ឲ្យ Barcelona យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Villarreal ដោយ​លទ្ធផល ២-០ ក្នុង​ក្របខណ្ឌ La Liga កាលពី​យប់មិញ។ កីឡាករ Rabaseda របស់ Villarreal បាន​ទទួល​កាត​ក្រហម​នៅ​នាទី​៦០។

លទ្ធផល​នេះ បាន​ធ្វើឲ្យ Barcelona នៅតែ​បន្ត​ការ​នាំមុខ​ក្នុង​តារាង​ដោយ​មាន ៣៩​ពិន្ទុ លើស​ក្រុម​លេខ២ Valencia ៥​ពិន្ទុ។ ចំណែក Villarreal ស្ថិត​នៅ​លេខ៦ មាន ២១​ពិន្ទុ។

លទ្ធផល​គូ​ផ្សេងទៀត​រួមមាន

Real Sociedad ០-២ Malaga

Real Betis ០-១ Atletico Madrid

Lavante ១-២ Bilbao៕

សូម​ទស្សនា​វីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;