រដ្ឋមន្រ្តី​កសិកម្ម ស្នើឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម ទប់ស្កាត់​ចលនា​បក្សី នៅ​តំបន់​​ផ្ទុះ​ផ្តាសាយ​បក្សី

  • 2017-12-11 07:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើឲ្យ​គណៈ​កម្មការ​ចម្រុះ​ខេត្ត​កំពង់ចាម ទប់ស្កាត់​ចលនា​បក្សី ចេញពី​ភូមិ​កោះស្វាយ ឃុំ​ត្រពាំងព្រះ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​បក្សី។

លោក វេង សាខុន ក្នុងកិច្ចប្រជុំ១ កាលពីថ្ងៃទី៧ ខែធ្នូ (រូបថត៖ Facebook)
លោកវេង សាខុន បាន​បញ្ជាក់​ថា តាម​លទ្ធផល​វិភាគ​របស់​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​បាន​ធ្វើការ​វិភាគ​រក​មេរោគ​ផ្តាសាយ​បក្សី​លើ​សំណាក​សត្វ​មាន់​ចំនួន​២ក្បាល ពី​ភូមិ​នោះ គឺ​បាន​រក​ឃើញ​វត្តមាន​ជំងឺ​ផ្តាសាយ​បក្សី​ដោយ​វីរុស​ក្នុង​អនុក្រុម A1 (H5N1)។

ហេតុនេះ លោកស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ចាម ផ្តល់​កិច្ច​សហការ​ក្នុងការ​អនុវត្ត​វិធាន​បច្ចេកទេស​របស់​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ក្នុងការ​ពង្រឹង​ការ​ទប់ស្កាត់​ចលនា​បក្សី និង​ផលិតផល​មាន​ដើម​កំណើត​ពី​បក្សី​ជា​បណ្តោះអាសន្ន​ចេញពី​តំបន់​ផ្ទុះ​ជំងឺ​ឆ្លង​ខាងលើ​ក្នុង​រង្វង់កាំ ៣​គីឡូម៉ែត្រ៕

កសិដ្ឋានចិញ្ចឹមមាន់១កន្លែង (រូបតំណាង)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;