លោក អេឡិច ហ្សូរ៉ា មាន​មហិច្ឆតា​លើសពី​ការ​សម្តែង

  • 2017-12-11 08:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ដែល​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្តែង​ទាំង​កំប្លែង​ និង​កម្សត់​ លោក អេឡិច​ ហ្សូរ៉ា​ ​បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​យ៉ាង​ច្បាស់​ថា​ លោក​មាន​បំណង​ចង់​ពង្រីក​សមត្ថភាព​ជា​​ផលិត​ករ​ភាពយន្ត​មួយ​រូប​​ក្នុង​ប្រទេស​កម្ពុជា ពោលគឺ​ចង់​ក្លាយ​ជា​អ្នក​ដឹក​រឿង​​លក្ខណៈ​កំប្លែង​ បន្ថែម​ទៀត បើ​ទោះ​ជា​ពេល​នេះ​លោក​បាន​ទទួល​ការ​​​និយម​គាំទ្រ​ចំពោះ​សមត្ថភាព​​សម្ដែង​ក៏​ដោយ ។

តារា​សម្តែង​រូបនេះ ​មាន​ភាព​ជឿ​ជាក់​ ព្រោះ​លោក​មាន​បទពិសោធន៍​ធ្លាប់​និពន្ធ​ និង​ដឹកនាំរឿង​កន្លង​មកដែរ។ អេឡិច​ ហ្សូ​រ៉ា​ ថា៖ «បង​ចង់​ឡើង​មួយ​កម្រិត​ទៀត​ បង​ចង់​ធ្វើ​ជា​ ​director និង producer​ ដោយសារ​មួយ​រយៈ​មុន ​បង​ធ្លាប់​ធ្វើ producer ឲ្យ​កម្មវិធី​ឲ្យ​ប៉ុស្តិ៍​ CTN មួយ​ដែរ។ "កម្មវិធី​សំណើច​គ្រួសារ" វគ្គទី១ បងជាអ្នកដឹករឿងតែម្តង​ និង​សរសេរ​រឿង ​ហើយ​រឿង​ដែល​បង​ចង់​ដឹក គឺរឿង​កំប្លែង​ បង​ចូល​ចិត្ត​សប្បាយ​ ហើយ​បង​ចង់​ឲ្យ​គេ​សើច​សប្បាយដែរ តែ​ច្បាស់​ជា​មាន​រឿង​មនោ​សញ្ចេតនាដែរ»។

ត្បិត​មិន​ទាន់​សម្រេច​ដូច​បំណង​ តែ​ អេឡិច ​បាន​រៀប​ចំ​គម្រោង​យ៉ាង​ច្បាស់​ដើម្បី​ឈាន​ទៅ​ដល់​គោល​ដៅ​មួយ​នេះ។​ លោក​បន្ថែម​ថា​ ពេល​នេះ​​ដើម្បី​ជា​ការ​តបស្នង​ចំពោះ​ការ​គាំ​ទ្រ​របស់ Fan ​លោក​នឹង​ព្យាយាម​រក​គំនិត​ថ្មី​បង្កើត​រឿង​ល្អៗ​ជូន​ទស្សនា៕

ប្រភព៖ Sabay News អត្ថបទ៖ ស្រីអូន

អត្ថបទថ្មី
;