FA ជីកកកាយ​រឿង​វាយតប់​គ្នា​រវាង Man Utd និង Man City នៅ​បន្ទប់​ផ្លាស់​ខោអាវ

  • 2017-12-12 03:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) បាន​ផ្ញើ​លិខិត​ពីរ​ផ្សេង​គ្នា ទៅ​កាន់​ក្លឹប Manchester United និង Manchester City ដើម្បី​ស្នើ​សុំ​ការ​បំភ្លឺ ពី​បញ្ហា​ប៉ះ​ទង្គិច​គ្នា​នៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​រវាង​ភាគី​ទាំង​សង្ខាង ​ក្រោយ​បញ្ចប់​ការ​ប្រកួត ដែល Man Utd ចាញ់ Man City ដោយ​លទ្ធផល ១-២ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

Man City អបអរក្រោយយកឈ្នះ Man Utd ១-២
ចំពោះ​ករណី​នេះ អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ទីលាន លោក Michael Oliver មិន​បាន​ផ្ញើ​លិខិត​ទៅ​កាន់ FA ចំពោះ​ករណី​វាយ​តប់​គ្នា​នោះ​ទេ ព្រោះ​លោក​មិន​បាន​ស្ថិត​នៅ​ទី​នោះ។ FA បាន​កំណត់​ឲ្យ​ក្លឹប​ទាំង​ពីរ បកស្រាយ​បំភ្លឺ មុន​ម៉ោង ៦ ល្ងាច ថ្ងៃ​ពុធ ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​ក៏​ទំនង​ជា​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ផង​ដែរ​។

កីឡាករ និង​គ្រូបង្វឹក ប្រហែល ១៥​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​វាយ​តប់​គ្នា​នៅ​ជិត​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ ដោយសារ Man City ស្រែក​អបអរ​និង​ចាក់​ភ្លេង​ឭ​ៗ ក្នុង​បន្ទប់​របស់​ពួកគេ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ Man United នៅ​ស្ថិត​នៅ​ក្នុង​បន្ទប់​ក្បែរ​ៗ​គ្នា​នោះ។

លោក Jose Mourinho អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Man Utd បាន​ដើរ​ចូល​ទៅ​កាន់​បន្ទប់​របស់ Man City ដើម្បី​ប្រាប់​ឲ្យ​កីឡាករ​ទាំងអស់​បន្ថយ​សំឡេង​តម្ត្រី តែ​ត្រូវ​អ្នកចាំទី Ederson របស់​ក្រុម​មេឃខៀវ ចេញ​មក​រារាំង។ អំពើ​ហិង្សា​បាន​កើតឡើង ក្រោយ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី ដែល​បណ្ដាល​ឲ្យ​កីឡាករ នាំ​គ្នា​គប់​ដប​ទឹក​ដាក់ Mourinho ហើយ​ឈាន​ដល់​កម្រិត​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឲ្យ​គ្រូ​ជំនួយ Man City លោក Mikel Arteta ត្រូវ​របួស​បែក​ក្បាល៕

លោក Jose Mourinho អ្នកចាត់ការក្រុម Man Utd
Ederson អ្នកចាំទី Man City
គ្រូ​ជំនួយ Man City លោក Mikel Arteta ត្រូវ​របួស​បែក​ក្បាល

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;