Real Madrid ឈាន​ទៅ​វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ក្រោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ

  • 2017-12-13 23:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជ​ស Real Madrid នឹង​ត្រៀម​លើក​ពាន​រង្វាន់​ទី​៥របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៧នេះ បន្ទាប់ពី​វាយ​បក​យក​ឈ្នះ​ក្រុម Al Jazira ក្នុង​វគ្គ​ពាក់​កណ្ដាលផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Club World Cup នៅ​ទីក្រុង Abu Dhabi ប្រទេស​អារ៉ាប់រួម។

Al Jazira ដែល​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ បាន​រក​គ្រាប់​នាំមុខ Real Madrid ទោះ​បី​ជា Real ស៊ុត​បាន​រហូត​ដល់​ទៅ ១៧​ជើង​ក៏ដោយ។ ប៉ុន្តែ សល់​៤នាទី​នៃ​តង់​ទីមួយ Ronaldo បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​រក​គ្រាប់​តាម​ស្មើ។ ចំណែក Gareth Bale ដែល​ប្ដូរ​ចូល​ក្នុង​តង់​ទី​ពីរ ជំនួស Benzema ជា​អ្នក​ស៊ុត​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម​អធិរាជ​ស ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ១-២។

ដូច្នេះ Real Madrid នឹង​ត្រូវ​ប៉ះ​ក្រុម Gremiro នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​អាធ្រាត្រ ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ១២​យប់៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;