Rooney ស៊ុត​គ្រាប់​ទី៧ ក្នុង​៨ប្រកួត​ឲ្យ Everton យក​ឈ្នះ Newcastle

  • 2017-12-14 01:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Wayne Rooney បាន​ស៊ុត​បញ្ចូល​ទី​ទៅ​លើ​ក្រុម Newcastle United បាន​ចំនួន ១៥​គ្រាប់​ហើយ ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់ពី​ទាត់​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ Everton កាលពី​យប់មិញ ដោយ​លទ្ធផល ០-១ ។ តួលេខ​នេះ រាប់បញ្ចូល​ទាំង​ពេល​ដែល Rooney លេង​នៅ​ក្រុម Manchester United ផង​ដែរ។

Rooney បាន​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ស្ករគ្រាប់ Everton នៅ​នាទី​២៧ ទៅ​លើ​ក្រុម​សារីកាព្រៃ Newcastle ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៧ យប់មិញ​។

១៥គ្រាប់​របស់​ប្រធាន​ក្រុម Everton ខាងលើ បាន​ធ្វើ​ឲ្យ​រូបគេ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ទៅ​លើ Newcastle បាន​ច្រើន​គ្រាប់​ជាង​ការ​ស៊ុត​ទៅ​លើ​ក្រុម​ណាៗ​ទាំងអស់។ ជាមួយ​គ្នា​នេះ Rooney រកបាន​ចំនួន ៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៨​លើក​ចុងក្រោយ​ឲ្យ Everton.។

ជ័យជម្នះ​យប់​មិញ ធ្វើ​ឲ្យ Everton មាន ២២​ពិន្ទុ ស្មើ​ក្រុម​លេខ​៩ Watford ខណៈ Newcastle ឈរ​លើ​តំបន់​ត្រូវ​កាត់​ចោល តែ​១ពិន្ទុ​ប៉ុណ្ណោះ។ មុន​ការ​ចូល​មក​ដឹកនាំ​របស់​លោក Sam Allardyce កាលពី​ខែ​វិច្ឆិកា​កន្លងទៅ ក្រុម​ស្ករ​គ្រាប់ Everton បាន​របូត​គ្រាប់​បាល់​ចំនួន ២៨​គ្រាប់ តែ ៤ប្រកួត​កន្លងទៅ ពួកគេ​ទើបតែ​របូត​១គ្រាប់​ប៉ុណ្ណោះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​៕

លោក Sam Allardyce គ្រូបង្វឹកក្រុម Everton

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;