ផលិតកម្ម Sunday ព្រមានចាត់វិធានការផ្លូវច្បាប់លើ Channel YouTube ដែល Upload បទរបស់ខ្លួន
- 2017-12-14 05:14:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតកម្ម Sunday ព្រមានចាត់វិធានការផ្លូវច្បាប់លើ Channel YouTube ដែល Upload បទរបស់ខ្លួន
ចន្លោះមិនឃើញ
ផលិតកម្ម Sunday កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ព្រមាន Channel YouTube មួយចំនួន ដែលបាន Upload បទចម្រៀង ដោយមិនបានសុំសិទ្ធិពីផលិតកម្ម ជាពិសេសបទថ្មីៗរបស់នាយចឺម ដែលកំពុងល្បីខ្លាំង។
ផលិតកម្មនេះ បានសរសេរសារព្រមាន ដោយមានរូបភាពជាច្រើនពី YouTube អមមកជាមួយផងដែរ។ សារព្រមាននោះ មានអត្ថន័យទាំងស្រុងថា៖ "សូមបណ្តា Channel YouTube ទាំងអស់ដែលបានធ្វេីការ Uploads បទថ្មីរបស់នាយចឺម ក៏ដូចជារាល់បទចម្រៀងទាំងអស់របស់ផលិតកម្មសាន់ដេ ដោយមិនបានសុំអនុញ្ញាតិ ឬសុំសិទ្ធពីផលិតកម្ម សូមមេត្តាធ្វេីការលុបចេញជាបន្ទាន់ ពុំដូច្នោះទេ ផលិតកម្មសាន់ដេនឹងធ្វេីតាមផ្លូវច្បាប់។ សូមទាក់ទងមកសុំសិទ្ធិពីផលិតកម្មសាន់ដេ មុននឹងយកបទចម្រៀងណាមួយទៅបង្ហោះធ្វេីអាជីវកម្មផ្សេងៗ ពុំដូច្នោះទេ ផលិតកម្មសាន់ដេនឹងចាត់វិធានការតាមផ្លូវច្បាប់..."។
តាមរយៈរូបភាពដែលផលិតកម្ម Sunday បង្ហោះ បានបង្ហាញឲ្យឃើញថា បទចម្រៀងដែលមានការលួចយកទៅ Upload នៅតាម Channel YouTube ច្រើនជាងគេ គឺបទ "បែកពីអូន ដូចខាំគ្រាប់មីន" របស់នាយចឺម៕
ផលិតកម្ម Sunday កាលពីថ្ងៃទី១៣ ខែធ្នូម្សិលមិញនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ព្រមាន Channel YouTube