ប្រទេស​ណា​ក្នុង​តំបន់​អាស៊ាន ដែលមាន​អ្នក​ទោស​ច្រើន​ជាងគេ និង​តិច​ជាងគេ​?

  • 2017-12-14 06:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​របាយការណ៍ World Prison Brief បាន​ឲ្យដឹង​ថា ថៃ​គឺជា​ប្រទេស​ដែលមាន​អ្នកទោស​ច្រើន​ជាងគេ ក្នុង​តំបន់​អាស៊ាន គឺ​ប្រមាណ ៣១៩៤៧៩​នាក់ ដោយ​តួលេខ​នេះ​គិតត្រឹម​ថ្ងៃទី០​១ ខែ​វិច្ឆិកា ឆ្នំា​២០១៧។ ចំណែក​ប្រទេស​ដែល​មាន​អ្នកទោស​តិចជាង​គេ​បំផុត​គឺ ព្រុយណេ មាន​ចំនួន ៥៦៥​នាក់ គិតត្រឹម​ពាក់​កណ្តាល​ឆ្នំា​២០១៥។

អ្នកទោសនៅប្រទេសថៃ
***ចំនួន​អ្នកទោស​ក្នុង​ប្រទេស​នានា​នៅ​តំបន់​អាស៊ាន***៖
  • ​ឥណ្ឌូណេស៊ី ចំនួន​អ្នក​ទោស ២២៨​៣១៩នាក់ (គិត​ត្រឹម​ថ្ងៃទី​៣១ ខែ​តុលា ឆ្នំា​២០១៧)។

  • ហ្វីលីពីន ចំនួន​អ្នក​ទោស ១៧៨៦៦១​នាក់ (គិតត្រឹម​ពាក់​កណ្តាល​ឆ្នំា​២០១៧ )។

  • វៀតណាម ចំនួន​អ្នកទោស ១១៥០៣៥នាក់ (គិតត្រឹម​ដើមឆ្នំា​២០១៧)។

  • មីយ៉ាន់ម៉ា ចំនួន​អ្នក​ទោស ៧៩៦៦៨នាក់ (គិតត្រឹម​ដើមឆ្នំា​២០១៧) ។

  • ម៉ាឡេស៊ី ចំនួន​អ្នក​ទោស ៥១៦០២នាក់ (គិតត្រឹម​ថ្ងៃទី​០៤ ខែ​តុលា ឆ្នំា​២០១៦)។

  • កម្ពុជា ចំនួន​អ្នកទោស ២៥៥០០នាក់ (គិតត្រឹម​ខែធ្នូ ឆ្នាំ​២០១៧)។

  • សិង្ហបុរី ចំនួន​អ្នកទោស ១២២១៩​នាក់ (គិតត្រឹម​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នំា​២០១៦) ។

  • ឡាវ ចំនួន​អ្នក​ទោស ៨២០១​នាក់ (គិតត្រឹម​ដើម​ឆ្នំា២០១៦)៕

អ្នកទោសនៅឥណ្ឌូណេស៊ី

ប្រភព៖ Prisonstudies ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;