ស្ថាប័ន​​​សារ​ព័ត៌មាន​អសកម្ម​ជាង​ ២៧០​ ​នឹង​ត្រូវ​លុប​ឈ្មោះ​​ចេញ​ពី​បញ្ជី​ក្រសួង​ព័ត៌មាន​​

  • 2017-12-15 07:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​លោក ផុស សុវណ្ណ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ ប្រកាស​ថា​​លោក​បាន​ដាក់​លិខិត​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឲ្យ​លុប​ឈ្មោះ​ស្ថាប័ន​សារ​ព័ត៌មាន​អសកម្ម​សរុប ២៧៥​ ចេញបញ្ជីស្របច្បាប់។ លោកថ្លែង​បែបនេះ​នៅ​ចំពោះ​មុខអ្នក​សារ​ព័ត៌មាន​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ ស្តី​ពី "សន្តិភាព សុវត្ថិភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ នាព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ​នៅ​ភោជនីយដ្ឋាន​ទន្លេ​បាសាក់​២ ក្នុង​រាជធានី​ភ្នំពេញ​។

​ ​លោក ផុស សុវណ្ណ ​បញ្ជាក់​ថា៖ «​យើង​លុប​តែ​សារព័ត៌​មានណា​ដែលមិន​ធ្វើ​សកម្មភាព​សោះ មិនមកបន្តអាជ្ញាប័ណ្ណ ​មិនចេញ​ផ្សាយ​អីតែ​ប៉ុណ្ណោះ​ មិនមែន​បិទ​អង្គភាព​ដែលមាន​សកម្មភាព​នោះទេ​។ ​សារព័ត៌មាន​ដែលត្រូវលុប​ឈ្មោះ​ចេញ​នោះ​មាន​ដូចជា​ កាសែត​ ទស្សនាវដ្ដី ​ជាដើម​ តែមិនមាន​វិទ្យុ​ទេ»។

ការស្នើ​សុំលុប​ឈ្មោះ​សារពត៌​មាននេះ ​កំពុង​រង់ចាំការ​អនុម័ត​ពីរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​ដោយ​អាច​នឹង​សម្រេចជា​ផ្លូវការ​នៅឆ្នាំ​ ២០១៨​។ លោក បន្ថែម។

គួរជម្រាបថា ​មកទល់​បច្ចុប្បន្ន​ នៅ​កម្ពុជា មាន​ទូរទស្សន៍ វិទ្យុ កាសែត និង​វិបសាយ​សារព័ត៌មាន TV Online ជិត ១ពាន់​អង្គភាព៕​

អត្ថបទ​ទាក់ទង៖

អត្ថបទ៖​ ស៊ិន សាវ៉េត

អត្ថបទថ្មី
;