ក្រសួងព័ត៌មាន លុបឈ្មោះ​អង្គភាព​កាសែត​​ជាង ៣០០ ហើយ

  • 2017-12-18 04:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​នៅព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ នេះ​ថា ក្រសួង​បាន​លុប​ឈ្មោះ​អង្គភាព​កាសែត​ដែល​ហួស​សុពលភាព និង​មិន​ដែលចេញ​ផ្សាយ​ចំនួន ៣៣០​អង្គភាព។ លោកបាន​បន្ថែម​ទៀត​ថា ចំពោះ​អង្គភាព​កាសែត​ដែលនៅ​បន្ត​សកម្មភាព​មាន​ចំនួន ៣៨៨ ទស្សនាវដ្តី ចំនួន​២០៧ និង​ព្រឹត្តបត្រ​ចំនួន​២៥។

លោក ខៀវ កាញារីទ្ធ ថ្លែងទៅកាន់អ្នកកាសែតនាពេលកន្លងមក
គួរ​រំលឹក​ថា ​លោក ផុស សុវណ្ណ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ ប្រកាស​ថា​​កាលពីថ្ងៃទី១៥ ខែធ្នូ ថា​លោក​បាន​ដាក់​លិខិត​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឲ្យ​លុប​ឈ្មោះ​ស្ថាប័ន​សារ​ព័ត៌មាន​អសកម្ម​សរុប ២៧៥​ ចេញ​បញ្ជី​ស្របច្បាប់។

លោក ផុស សុវណ្ណ ​បញ្ជាក់​ថា៖ «​យើង​លុប​តែ​សារព័ត៌​មានណា​ដែលមិន​ធ្វើ​សកម្មភាព​សោះ មិនមក​បន្ត​អាជ្ញាប័ណ្ណ ​មិន​ចេញ​ផ្សាយ​អីតែ​ប៉ុណ្ណោះ​ មិនមែន​បិទ​អង្គភាព​ដែល​មាន​សកម្មភាព​នោះទេ​។ ​សារព័ត៌មាន​ដែលត្រូវលុប​ឈ្មោះ​ចេញ​នោះ​មាន​ដូចជា​ កាសែត​ ទស្សនាវដ្ដី ​ជាដើម​ តែ​មិនមាន​វិទ្យុ​ទេ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;