តារា YouTube ដែល​រក​បាន​ចំណូល​ច្រើន​ដាច់​គេ ប្រចាំ​ឆ្នាំ​២០១៧

  • 2017-12-18 08:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​មួយ​ចំនួន កំពុង​សម្ងំ​កើប​លុយ​បាន​យ៉ាង​ច្រើន​ពី YouTube ដោយ​អ្នក​ខ្លះ​ចាត់​ទុក​វា​ជា​មុខ​របរ​អចិន្ត្រៃយ៍​ទៅ​ហើយ។ ខ្លះ​រក​បាន​ខ្ទង់​ពាន់​ដុល្លារ ខ្លះ​រក​បាន​ខ្ទង់​ម៉ឺន ឯ​ខ្លះ​ទៀត​រក​បាន​ដល់​លាន​ដុល្លារ​ឯណោះ ដោយ​គ្រាន់​តែ​ការ​បង្ហោះ​វីដេអូ​ចូល​ទៅ​ក្នុង YouTube។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Forbes បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​តារា YouTube ចំនួន ១០​រូប ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ សម្រាប់​ឆ្នាំ​២០១៧​នេះ ដូចជា៖

១០. Lilly Singh – ចំណូល ១០,៥​លាន​ដុល្លារ - Subscriber ជាង ១២​លាន​នាក់

៩. Ryan ToysReview – ចំណូល ១១​លាន​ដុល្លារ - Subscriber ជាង ១០​លាន​នាក់

៨. Smosh – ចំណូល ១១​លាន​ដុល្លារ - Subscriber ជាង ២២​លាន​នាក់

៧. Jake Paul – ចំណូល ១១,៥​លាន​ដុល្លារ - Subscriber ជាង ១២​លាន​នាក់

៦. Felix Kjellberg (PewDiePie) – ចំណូល ១២​លាន​ដុល្លារ - Subscriber ជាង ៥៨​លាន​នាក់

៥. Mark Fischbach (Markiplier) – ចំណូល ១២,៥​លាន​ដុល្លារ - Subscriber ជាង ១៨​លាន​នាក់

៤. Logan Paul – ចំណូល ១២,៥​លាន​ដុល្លារ - Subscriber ជាង ១៤​លាន​នាក់

៣. Dude Perfect – ចំណូល ១៤​លាន​ដុល្លារ - Subscriber ជាង ២៤​លាន​នាក់

២. Evan Fong (VanossGaming) – ចំណូល ១៥,៥​លាន​ដុល្លារ - Subscriber ជាង ២១​លាន​នាក់

១. Daniel Middleton (DanTDM) – ចំណូល ១៦,៥​លាន​ដុល្លារ - Subscriber ជាង ១៦​លាន​នាក់

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;