អ្នក​ជាប់​បាក់​ឌុប​ឆ្នាំ​២០១០ អាច​ដក​សញ្ញាបត្រ​បាន​ហើយ

  • 2017-12-19 13:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យដឹង​នៅ​ថ្ងៃទី​១៩ ខែ​ធ្នូ​នេះ​ថា ក្រសួង​បាន​ផលិត​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៦ កក្កដា ២០១០ រួចរាល់​ហើយ។ នេះ​បើតាម​លិខិត​របស់​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន ផ្ញើ​ទៅកាន់​ប្រធាន​មន្ទីរ​អប់រំ រាជធានី-ខេត្ត។

បេក្ខជន​ប្រឡងបាក់ឌុបកាលពីឆ្នាំកន្លងទៅ មកមើលលទ្ធផលប្រឡង (រូបតំណាង)
លោក​រដ្ឋមន្រ្តី បាន​ស្នើឲ្យ​ប្រធាន​មន្ទីរ​អប់រំ រាជធានី-ខេត្ត​ ចាត់​តំណាង​ឲ្យ​មក​ទទួល​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១០ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ពេល​នេះ​ទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន ដែល​បាន​ប្រឡងជាប់ ដោយ​ឥត​គិតថ្លៃ៕
បេក្ខជន​ប្រឡងបាក់ឌុបកាលពីឆ្នាំកន្លងទៅ មកមើលលទ្ធផលប្រឡង (រូបតំណាង)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;